អ្នកវិទ្យាសាស្ត្រនិយាយថា​ ទម្លាប់គេងថ្ងៃមួយស្រឡេត អាចជួយឱ្យអាយុវែង

ការគេងថ្ងៃមួយស្រឡេតមិនត្រឹមតែអាចជួយលោកអ្នកបំបាត់ស្ត្រេសប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងអាចជួយលោកអ្នករស់បានយូរទៀតផង។ ការសិក្សាថ្មីមួយបានរកឃើញថា ការគេងថ្ងៃគឺល្អសម្រាប់បេះដូង។ អ្នកវិទ្យាសាស្ត្របានរកឃើញថា អ្នកដែលគេងថ្ងៃបានម្តងឬពីរដងក្នុងមួយសប្តាហ៍មានឱកាសទាបជាង ៥០ ភាគរយក្នុងការវិវត្តទៅរកជំងឺដាច់សរសៃឈាមខួរក្បាលឬទទួលរងពីការគាំងបេះដូង។

នៅពេលអ្នកឈានដល់វ័យពេញកំលោះពេញក្រមុំ វាអាចលំបាកក្នុងការគេងឱ្យបានច្រើនម៉ោង ដែលយោងទៅតាមអ្នកជំនាញសុខភាពគឺ ៨ ម៉ោងរៀងរាល់យប់។ ទោះយ៉ាងណា ការគេងថ្ងៃអាចជាដំណោះស្រាយយ៉ាងងាយដើម្បីបំពេញចំនួនម៉ោងដេកទាំងនោះ។

ការសិក្សាថ្មីបំផុតនេះអាចរកបាននៅក្នុងទស្សនាវដ្តី Heart។ ការរកឃើញនេះគឺផ្អែកលើទិន្នន័យប្រមូលបានពីអ្នកចូលរួមជិត ៣.៥០០ នាក់មកពីប្រទេសស្វីស។ បើប្រៀបធៀបទៅនឹងមនុស្សដែលមិនបានគេងថ្ងៃសោះ អ្នកដែលបានគេងថ្ងៃម្តងម្កាលប្រហែល ១ ទៅ ២ ដងក្នុងមួយសប្តាហ៍ មានការថយចុះហានិភ័យនៃជំងឺបេះដូង។

ដើម្បីឈានដល់ការរកឃើញនេះ លោក Hususler និងក្រុមការងារមកពីមន្ទីរពេទ្យសាកលវិទ្យាល័យ Lausanne នៃប្រទេសស្វីសបានតាមដានអ្នកចូលរួមទាំងអស់ ដែលមានអាយុចន្លោះពី ៣៥ ឆ្នាំទៅ ៧៥ ឆ្នាំសម្រាប់រយៈពេល ៥ ឆ្នាំ។ បុគ្គលទាំងនោះមានសុខភាពល្អ មិនមានជំងឺបេះដូង និងមានទម្លាប់គេងលក់ស្រួល៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...