បុរសនៅលីវកត់ចំណាំទុក​ ៖ នៅអូស្ត្រាលីកំពុងជួប "គ្រោះខ្សត់ប្រុសៗ"

អ្នកនៅលីវមានទឹកមាត់លេបហើយនៅពេលនេះ។ យោងតាមការិយាល័យស្ថិតិអូស្ដ្រាលីបង្ហាញថា ប្រទេសនេះបច្ចុប្បន្នកំពុងខ្សត់មនុស្សប្រុស ខណៈដែលចំនួនមនុស្សស្រីកើនឡើងយ៉ាងខ្ពស់ជាងបុរសក្នុងតំបន់ជាក់លាក់ជាច្រើន។

យោងតាមលោក Bernard Salt អ្នកជំនាញប្រជាសាស្ដ្រម្នាក់បាននិយាយថា មានហេតុផលជាច្រើនសម្រាប់និន្នាការនេះ ហើយមួយក្នុងចំណោមនោះគឺឱកាសការងារ។

លោក Salt បានបកស្រាយនៅក្នុងកាសែត Daily Mail ថា "មុខរបរផ្សេងៗគ្នាមានបុរសច្រើនក្នុងតំបន់ផ្សេងៗគ្នា"។ ជាលទ្ធផល បុគ្គលិកប្រុសៗជាច្រើនអាចរកមានក្នុងវិស័យកសិកម្ម និងរ៉ែ ដែលជាឧស្សាហកម្មសំខាន់ ក្នុងនោះរួមមានមូលដ្ឋានយោធាផងដែរ។

ហើយរឿងដដែលនេះអាចនិយាយចំពោះស្ត្រីផងដែរ ព្រោះពួកគេ "មាននិន្នាការប្រមូលផ្តុំរស់នៅ" តាមបណ្តាទីក្រុង កន្លែងដែលពួកគេភាគច្រើនធ្វើការនៅតាមសាលានិងមន្ទីរពេទ្យ។

ក្នុងករណីនេះ ទីក្រុង Auburn និង Sydney មានសមាមាត្របុរស ១៤១ នាក់សម្រាប់ស្ត្រី ១០០ នាក់។ ដោយឡែកនៅតំបន់ Woollahra មានបុរសតែ ៨២ នាក់ប៉ុណ្ណោះសម្រាប់ស្ត្រី ១០០ នាក់ ខណៈតំបន់ Castle Hill មានបុរសចំនួន ៨៥ នាក់សម្រាប់ស្ត្រី ១០០ នាក់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab