adverise with khmeread 1

Tottenham ទាត់​បង្គ្រប់កិច្ច​ប៉ុណ្ណោះ​ក្នុង​រាត្រី​នេះ​

​    ​យើង​ដឹង​ហើយ​ថា គោលដៅ​ចម្បង​របស់ Spurs ក្នុង​រដូវ​កាល​នេះ​គឺ​ពាន Premier League ហើយ​ឆ្លង​ទៅលេង​ក្នុង​ក្របខ័ណ្ឌ Champions League នៅ​រដូវ​កាល​ក្រោយ​ក៏​មើលទៅ​ល្អ​ផងដែរ​ជាមួយ​គម្លាត​៩​ពិន្ទុ​ពី​លេខ​ប្រាំ​នៅក្នុង​លី​ក​។ ការប្រកួត​យប់​នេះ​ហាក់ដូច​ជាការ​ជប់លៀង​លា​ពី​ក្របខ័ណ្ឌ Europa League ខណៈ​ភាគរយ Spurs ឡើងទៅ​វគ្គ​បន្ទាប់​គឺមាន​តិច​ខ្លាំងណាស់​។ ប៉ុន្តែ​ជម្រើស​ល្អៗ​របស់​មាន់​ខ្នាយ​មាស​ដែល​អាច​នឹង​បង្ហាញខ្លួន​ក្នុងការ​ប្រកួត​ជាមួយ Dortmund ក្នុង​យប់​នេះ ប្រហែលជា​ធ្វើទុក្ខបុកម្នេញ​ក្រុម​ភ្ញៀវ​ខ្លះៗ បន្ទាប់ពី​ពួកគេ​បានដាក់​ជម្រើស​អន់ៗ​លេង​កាលពី​ជើង​ទីមួយ​ហើយ​ចាញ់​ដល់​ទៅ ៣-០ ឯណោះ​។ ប៉ុន្តែ​ការប្រកួត​ក្នុង​ក្របខ័ណ្ឌ Premier League ដែល Spurs នឹង​ទទួល​ក្រុម Bournemouth នៅ​ថ្ងៃអាទិត្យ​នេះ វា​សំខាន់​ជាង​ការប្រកួត​ក្នុង​រាត្រី​នេះ​ឆ្ងាយ​ណាស់​។​

​    ​Dortmund បានដាក់​ជម្រើស​ខ្លាំងៗ​លេង​ជាមួយ Tottenham កាលពី​សប្តាហ៍​មុន ហើយ​ជម្រើស​នោះ​ក៏បាន​ដាក់​លេង​ក្នុងការ​ប្រកួត ០-០ ជាមួយ​ក្រុម Bayern Munich នៅក្នុង​ក្របខ័ណ្ឌ Bundesliga ដែរ​។ ប៉ុន្តែ​ដោយសារ Spurs បានដាក់​ជម្រើស​ខ្សោយ​លេង​ជាមួយ Dortmund ទើប​ធ្វើឱ្យ​ពួកគេ​អស់​ឱកាស ៩៨% ទៅហើយ​ក្នុងការ​ឈានទៅ​វគ្គ​បន្ទាប់ ហើយ​ប្រសិនបើ​ពួកគេ​នៅតែ​បន្ត​ដាក់​ជម្រើស​បែបនេះ​ទៀត យើង​ជឿជាក់ថា Dortmund នឹង​ទទួល​ជ័យជម្នះ​ទៅលើ​ក្រុម​ក្នុង​ទីក្រុង​ឡុង​ដ៍​នេះ​ជាក់​ជាមិនខាន​។ រដូវ​កាល​នេះ Dortmund បាន​ចាញ់​តែមួយ​ប្រកួត​ប៉ុណ្ណោះ​ក្នុងចំណោម​ប្រាំ​ប្រកួត​ក្រៅ​ផ្ទះ​ក្នុង​ក្របខ័ណ្ឌ​នេះ ហើយ​បច្ចុប្បន្ន​ពួកគេ​កំពុងមាន​ទម្រង់​លេង​យ៉ាង​ល្អឥតខ្ចោះ និង​អាច​ប្រជែង​ពាន​ជាមួយ Bayern Munich នៅ Bundesliga ទៀតផង​។​

​    ​Dortmund កំពុងស្ថិត​ក្នុង​ទម្រង់​លេង​កំពូល​នាពេល​បច្ចុប្បន្ន ហើយ​ប្រសិនបើ​ការប្រកួត​នេះ​ក្រុម​ទាំងពីរ​លេង​មិន​បិទ​គ្នា​នោះ យើង​ជឿជាក់ថា លទ្ធផល​នឹង Over ជាក់​ជាមិនខាន​៕

adverise with khmeread

មតិយោបល់