ឈិត សុវណ្ណបញ្ញា បញ្ចេញចម្រៀង «Crush» អន្ទងចិត្តយុវវ័យ

ដោយ-ខ្មែររីដ 
ភ្នំពេញ-បទចម្រៀងថ្មី របស់តារាចម្រៀង ឈិត សុវណ្ណបញ្ញា «Crush» ទើបតែទទួលបានការគាំទ្រយ៉ាងក្រាស់ក្រែល មិនទាន់បានប៉ុន្មានផង 
 លើតាមបណ្តាញសង្គមហ្វេសប៊ុក ស្រាប់តែមុននេះ តារាចម្រៀងរូបនេះ បានបង្ហើបថា បទចម្រៀងថ្មីនិងចេញមកបន្តកន្ទុយគ្នាទៀតហើយ។ 

និយាយពីបទចម្រៀង «Crush» ដែលបញ្ចេញសំលេងស្រទន់នៃអំណាចក្តីស្រលាញ់ ដែលនារីម្នាក់លួចស្រលាញ់បុរសម្នាក់ តាមរយៈអត្ថន័យ តារាចម្រៀង ឈិត សុវណ្ណបញ្ញា បានធ្វើអោយអ្នកស្តាប់អន្លង់អន្លោច ជាពិសេសក្រុមយុវវ័យសម័យថ្មី ដែលស្តាប់បទនេះ អាចនិងត្រូវសាច់រឿងរបស់ពួកគេជាមិនខាន។ 

ចំណែក ទេសភាពដែលផ្តិតចេញពីទឹកដី នៃកោះម៉ាល់ឌីវ ជាមួយនិងឈុតសម្លៀកបំពាក់ស្រស់បំព្រង បានធ្វើអោយបទចម្រៀងមួយបទនេះ មានអត្ថន័យពេញលេញ និងបន្ថែមរស់ជាតិនៃសេចក្តីស្នេហា អោយកាន់តែផ្អែមល្ហែមថែមទៀត។ 

តោះចង់ដឹងបទ «Crush» ពិរោះប៉ុណ្ណា ស្តាប់កម្សាន្តទាំងអស់គ្នា ! 

 
adverise with khmeread
tiger
Loading ad ...