រថយន្តTOYOTA PRIUSបើកឡើង ខឿនផ្លូវទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម

ភ្នំពេញ ៖​ បុរសម្នាក់រួមដំណើរនិងនារីម្នាក់បើក រថយន្តបោះពួយយ៉ាងលឿនបុកខឿនផ្លូវហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់រាបដល់ដី​ ហើយរថយន្តមិនទាន់អស់ល្បឿនធ្លាក់មកម្ខាងផ្លូវប្រមាណ៥០ម៉ែត្រទៅមុខលែងរួចតែសំណាងល្អអ្នកទាំងពីររងរបួសស្រាល​ រថយន្តមិនផ្ទុះឆេះ​ បាននេះកើតឡើងនៅវេលា ម៉ោង២និង៣០នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃសុក្រ ទី១៣ ខែកញ្ញា ឆ្នាំ២០១៩តាមបណ្ដោយផ្លូវ២១៧សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ ។

យោងតាមប្រភពពីកន្លែងកើតហេតុបានឱ្យដឹងថា​ ដំបូងគេឃើញបុរសម្នាក់រួមដំណើរជាមួយនារីម្នាក់បើករថយន្តTOYOTA PRIUSពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ2BC-7660 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនដូច។ 

ខណៈមកដល់ចំណុចកើតហេតុខាងលើបានឡើងលើខឿនចែកផ្លូវហោះទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបាក់១ដើម រថយន្តមិនទាន់អស់ល្បឿនឆ្លងមកម្ខាងផ្លូវប្រមាណ៥០ម៉ែត្រវិលមួយជុំទៅមុខលែងរួចរថយន្តរងការខូចខាត មួយកំណាត់មុខ។ក្រោយហេតុការណ៍កេីតឡេីងម្ចាស់រថយន្តរួមទាំងនារីម្នាក់បានគេចខ្លួនបាត់បន្សល់ទុករថយន្តចោលនៅកន្លែងកើតហេតុ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញក្រុងមកវាស់វែងស្ទួចរថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករង់ចាំម្ចាស់រថយន្តចូលខ្លួនមកដោះស្រាយតាមផ្លូវច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab