ឃាត់ជនសង្ស័យម្នាក់សេពថ្នាំញៀននៅសង្កាត់ច្បារអំពៅ១

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍ច្បារអំពៅ១ បានឃាត់ខ្លួនជនសង្ស័យម្នាក់ នៅមុខផ្ទះលេខ “ក១” ផ្លូវ ៣៧១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀននៅថ្ងៃទី១២កញ្ញាឆ្នាំ២០១៩ ម៉ោង១០និង៣០ នាទី។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះសៅ លែន ភេទ ប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅផ្ទះលេខ “ក១” ផ្លូវ៣៧១ ភូមិព្រែក សង្កាត់ច្បារអំពៅ១ ខណ្ឌច្បារអំពៅ។ដកហូតបានវត្ថុតាងមាន ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច។

បច្ចុប្បន្នជនសង្ស័យបានឃាត់ខ្លួននៅអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ដើម្បីអនុវត្តតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...