ស្ត្រីម្នាក់ជួញដូរនិងស្ត្រីម្នាក់ទៀតសម្រួលឱ្យប្រើប្រាស់គ្រឿងញៀនត្រូវប៉ូលិសវ៉ៃខ្នោះ

ភ្នំពេញ​ ៖​ ស្ត្រី២នាក់ត្រូវបានប៉ូលិសខណ្ឌ៧មករាឃាត់ខ្លួនកាលពីថ្ងៃទី១២ខែកញ្ញាឆ្នាំ២០១៩វេលាម៉ោង៥និង២៥នាទីល្ងាច​ នៅចំណុចផ្ទះលេខ៦១អឺ៦ហ្សិតផ្លីវលេខ១២៨ក្រុម១ភូមិ១សង្កាត់មនោរម្យខណ្ឌ៧មករាពាក់ព័ន្ធករណីជួញដូរនិងសម្រួលឱ្យប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១-ឈ្មោះ ផន រាសី ភេទស្រីអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ទីលំនៅផ្ទះលេខ៦១អឺ៦ហ្សិត​ ផ្លូវលេខ១២៨​ ក្រុម១ភូមិ១​ សង្កាត់មនោរម្យ​ ខណ្ឌ៧មករា(សម្រួលឱ្យប្រើប្រាស់ដោយចុសច្បាប់នូវសារធាតុញៀន)និង២-ឈ្មោះ សុំ កុំម៉ារី ភេទស្រីអាយុ២៩ឆ្នាំជនជាតិខ្មែរមុខរបរនៅផ្ទះ ទីលំនៅផ្ទះជួលមិនចាំលេខ ផ្លូវលេខ៦១២សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ(ជួញដូរដោយខុច្បាប់នូវសារធាតុញៀន)។

សមត្ថកិច្ចបានធ្វើតេស្តទឹកនោមជនសង្ស័យទាំង២នាក់រកឃើញមានសារធាតុញៀន។វត្ថុតាងដកហូតរួមមាន​ ១.ក្រាមពណ៌សថ្លាចំនួន០២កញ្ចប់ធំល្មមទុកក្នុុងកញ្ចប់បារីនិង២.ឧបករណ៍កែច្នៃសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។

បច្ចុប្បន្នជនសង័្សយទាំង២នាក់បានឃាត់ខ្លួននៅក្នុងអធិដ្ឋានប៉ូលិសខណ្ឌ៧មករាដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាធានីភ្នំពេញចាត់ការតាមនីតិវិធិនៃច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab