បុរសម្នាក់បញ្ចប់ជីវិតដោយចងកនៅលើដើមដោយសារមានជំងឺរ៉ាំរ៉ៃ

កំពង់ឆ្នាំង ៖​ មានករណីបុរសម្នាក់គិតខ្លីបានសម្រេចចិត្តបញ្ចប់ជីវិតដោយចងកនៅលេីដេីមឈេីក្បែរផ្ទះ​ ស្លាប់ចោលប្រពន្ធនិងកូនម្នាក់​ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៩ វេលាម៉ោង ៤និង៣០នាទី ទៀបភ្លឺនៅចំណុច ភូមិ ថ្មី ឃុំពោធិ៍ ស្រុកកំពង់លែង​ ខេត្តកំពង់ឆ្នាំង។ 

ប៉ូលិសនិយាយថា​ បុរសគិតខ្លីឈ្មោះ ឡេង បញ្ញា (ហៅ ដូង)ភេទប្រុស អាយុ ៣១ ឆ្នាំមានប្រពន្ធ ឈ្មោះ ស ម៉ាឡៃ អាយុ ៣៣ ឆ្នាំ មានកូនម្នាក់ រស់នៅ ភូមិឃុំ ខាងលើ បានធ្វើអត្តឃាដខ្លួនឯង ដោយចងកសម្លាប់ខ្លួន នៅនឹងមែកឈើ(ដើមត្រាំកង់កម្ពស់៣ម៉ែត្រ) ដែលមានចម្ងាយ ១៥០ ម៉ែត្រ ខាងក្រោយផ្ទះ របស់ឈ្មោះ ឡេង សំ ភេទ ប្រុស អាយុ ៤៧ ឆ្នាំ ដែលត្រូវជាឪពុកចុង ។ មូលហេតុ បណ្តាលមកពីមានវិបត្តិផ្លូវចិត្តដោយសារខ្លួនមានជម្ងឺប្រចាំកាយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab