រថយន្តបើកលឿនបុកម៉ូតូកំពុងបត់ឆ្វេងរបួស២នាក់នៅអ្នកលឿង

ព្រៃវែង ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាស់គ្នាកើតឡើងនាថ្ងៃទី១២ ខែកញ្ញា ឆ្នាំ​២០១៩ វេលាម៉ោង២និង៣០នាទីរសៀល នៅចំណុចមុខផ្ទះឈ្មោះ នឹម មករា លើផ្លូវកៅស៊ូ៣១០ស្ថិតក្នុងភូមិព្រែកធំ ឃុំអ្នកលឿង ស្រុកពាមរក៍ ខេត្តព្រៃវែងបណ្តាលឱ្យរបួស២នាក់។ 

ប៉ូលិសនិយាយថា​  ភាគីម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BD-0724 បើកបរដោយឈ្មោះ យូ ពន្លក ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិឧត្តម ឃុំព្រែកក្របៅ ស្រុកពាមជរ ខេត្តព្រៃវែង រងរបួសធ្ងន់ បើកបរទិសដៅពីជើងទៅត្បូងអ្នករួមដំណើរឈ្មោះ ពៅ លី ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ មានទីលំនៅភូមិ ឃុំ ជាមួយគ្នា រងរបួសស្រាល។

លុះដល់ចំណុចខាងលើក៏ជ្រុលបុករថយន្តម៉ាកហ៊ិនដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3E-6033 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បានរត់គេចខ្លួនបាត់ក្រោយពីកើតហេតុ។ បច្ចុប្បន្នជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ ។ 

ប៉ូលិសបញ្ជាក់ថា​ មូលហេតុមកពីម៉ូតូបើកបរទិសដៅពីជើងទៅត្បូងបានបត់ឆ្វេង ដល់ចិញ្ចើមថ្នល់បានឈប់ ក៏ត្រូវរថយន្តបើកបរយ៉ាងលឿនទិសដៅពីត្បូងទៅជើងបុកតែម្តង។ យានយន្តទាំង២គ្រឿងរក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលអ្នកលឿងដោះស្រាយពេលក្រោយ៕

adverise with khmeread
tiger
Loading ad ...