ឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀននៅខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ ប៉ូលិសខេត្តកំពង់ឆ្នាំងបានឃាត់ជនសង្ស័យ៣នាក់ពាក់ព័ន្ធគ្រឿងញៀន​ លើ៣ករណីផ្សេងគ្នា​ជាបន្តបន្ទាប់​ ហើយបានចាត់ការតាមនីតិវិធីច្បាប់។ 

ករណីទី១-កម្លាំងប៉ូលិសការិយាល័យចរាចរណ៍ខេត្ត​ បានចុះអនុវត្តច្បាប់ចរាចរណ៍​ផ្លូវគោក ដោយបានបង្រ្កាបជាក់ស្តែង​១ករណី ឃាត់ខ្លួនជនសង្ស័យម្នាក់ដែលបេីកបរលឿនក្រោមឥទ្ធិពលនៃសារធាតុញៀន នៅថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩ វេលាម៉ោង ១២និង៣០នាទី​ នៅផ្លូវជាតិលេខ៥ចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ មឿង​ សេងឡា​ ភេទប្រុស​ អាយុ​ ២៦ឆ្នាំ​ មានទីលំនៅបច្ចុប្បន្នស្ថិតនៅ​ភូមិទួលសុភី​ ឃុំទួលសុភី​ ស្រុកអូររាំងឪ​ ខេត្តកំពង់ចាម បានបើកបរហួសល្បឿនកំណត់​ និងក្រោមឥទ្ធិពលនៃសារធាតុញៀន នៅចំណុចភូមិទួលខ្សាច់ ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង។

ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានបញ្ជូនខ្លួន​ជនសង្ស័យ​ទៅការិយាល័យជំនាញនៃស្នងការដ្ឋានដើម្បីកសាងសំណុំរឿងតាមនីតិវិធី​ ។ 

ករណីទី២-កម្លាំងប៉ូលិស​ក្រុងកំពង់ឆ្នាំង និងប៉ូលិសប៉ុស្តិ៍រដ្ឋបាលសង្កាត់កំពង់ឆ្នាំង​ បានចេញល្បាត​ និងត្រួតពិនិត្យរដ្ឋបាលនៅយប់ថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩ វេលាម៉ោង​ ៧និង៤៥នាទីយប់​ បានបន្តនីតិវិធីស្រាវជ្រាវរហូតដល់ថ្ងៃទី១២​ ខែកញ្ញា​ ឆ្នាំ២០១៩​នៅចំណុចផ្លូវក្រោយផ្ទះសំណាក់​ផ្កាយព្រឹក​ ស្ថិតក្នុងភូមិកណ្ដាល​ សង្កាត់​កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងបានឃាត់ជនសង្ស័យម្នាក់។ 

ប៉ូលិសនិយាយថា ជាលទ្ធផលបានឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ រ័ត្ន ដារ៉ា ភេទប្រស​ អាយុ​ ១៨ឆ្នាំ​ មានទីលំនៅភូមិឃ្លាំងប្រាក់​ សង្កាត់ប្អេរ​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំងដោយវិធានការធ្វើតេស្ត​ (ទឹកនោម)​ ពិនិត្យឃើញមានផ្ទុកសារធាតុញៀន​ និងបានកសាងសំណុំរឿងតាមនីតិវិធី​ ។ 

ករណីទី៣-កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​ បានធ្វើការស្រាវជ្រាវរហូតដល់បង្រ្កាបជាក់ស្តែងក្នុងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង ដោយឃាត់ខ្លួនជនសង្ស័យ២នាក់​ (ស្រីម្នាក់) នៅថ្ងៃទី១១​ ខែកញ្ញា​ ឆ្នាំ២០១៩។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យមុខសញ្ញាជួញដូរឈ្មោះ​ ឈាង​ ប៊ុនឈួរ​ ភេទប្រុស​ អាយុ​ ១៧ឆ្នាំ​ មានទីលំនៅភូមិស្រែព្រីង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ (ស្រីមិនពាក់ព័ន្ធ) ។ បន្ទាប់ឃាត់ខ្លួន​សមត្ថកិច្ចបានដកហូតវត្ថុតាងរួមមាន​ ថ្នាំញៀនទម្ងន់​ ១១៥.៨៣ក្រាម​ ស្មើនឹង​ ៣៨កញ្ជប់ និងទូរស័ព្ទអិនចុចពិល១គ្រឿង ។ បច្ចុប្បន្នសមត្ថកិច្ចបានកសាងសំណុំរឿងចាត់ការតាមនីតិវិធីបន្ត៕

adverise with khmeread
tiger
Loading ad ...