អេឡិច ចាន់ត្រា ត្រឡប់មកពីអូស្រ្តាលីភ្លាម ទទួលការងារធំភ្លែត

ភ្នំពេញ-ជាន់ទឹកដីកំណើត មិនបានប៉ុន្មានផង ស្រាប់តែធ្លាយដំណឹងថា អេឡិច ចាន់ត្រា ចេញទៅប្រទេសអង់គ្លេសទៀតហើយ នេះបញ្ជាក់ថា ទីផ្សារក្រៅប្រទេសរបស់អេឡិច ពិតជាទទួលបានពិន្ទុខ្ពស់មែន។ 

ប៉ុន្តែចេញទៅអង់គ្លេសលើកនេះ ត្រូវបានអ្នកសិ្នទ្ធប្រាប់ថា អេឡិច ចេញទៅចុះកុងត្រាការងារទេ មិនមែនចេញទៅសម្តែងច្រៀងរាំដូចសព្វមួយដងឡើយ។ អ្នកនៅក្បែរ អេឡិច ប្រាប់ថា ទើបតែចុះកុងត្រាការងារថ្មីមួយជាអ្នកដំណាងផលិតផល អោយក្រុមហ៊ុនធំមួយ ចំណែកដំណើរចេញទៅអង់គ្លេសគឺជាការចេញទៅរួមជាមួយនិងការងារផងដែរ។ ប៉ុន្តែបើតាមការបញ្ជាក់របស់តារាចម្រៀង សប្បុរស រូបនេះបញ្ជាក់ថា លោកចេញទៅសម្រាប់ការងារមែន ប៉ុន្តែលើកនេះ ប្លែកជាងរាល់ដង ព្រោះថា ក្នុងគម្រោងនោះ លោក ក៏ត្រូវបានក្រុមហ៊ុន ទិញសំបុត្រជូន សម្រាប់ការទស្សនា ការប្រកួតបាល់ទាត់ខ្នាតអន្តរជាតិ នៅប្រទេសអស់គ្លេសផងដែរ។ 

លោកថា ការចូលទស្សនាបាល់ទាត់ បែបអន្តរជាតិបែបនេះ មិនធ្លាប់បានមើលទេពីមុនមក ពោលលោកជាអ្នកគាំទ្រកីឡាបាល់ទាត់មួយរូបដែរ ប៉ុន្តែការទស្សនាផ្ទាល់ មិនធ្លាប់បានទេ ព្រោះនៅក្នុងប្រទេសកម្ពុជា ធ្លាប់មើលតែចេញក្រៅប្រទេស របៀបក្រុមអ្នកទាត់បាល់តាមក្លឹបធំៗ បែបអ្នកទាត់អាជីព គឺមិនធ្លាប់ឡើយ។ 

ចំណែកការងារ នៅអង់គ្លេស គឺលោកទទួលស្គាល់ថា ពិតជាបានធ្វើជាអ្នកតំណាងផលិតផលអោយក្រុមហ៊ុន មួយមែន ចំណែក ដំណើរកម្សាន្តនៅប្រទសអង់គ្លេសនោះក៏មានការងារបូករួមជាមួយផងដែរ៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab