ផ្ទាំងគំនូរព្រះពុទ្ធមានដងខ្លួនជា Ultraman Superhero ដាក់លក់ដេញថ្លៃនៅថៃបាន ៦០ ម៉ឺនបាត

ផ្ទាំងគំនូរមួយក្នុងចំណោមគំនូរចំនួន ៤ ដែលពណ៌នាអំពីព្រះពុទ្ធថាជា Ultraman Superhero ដោយនិស្សិតសាកលវិទ្យាល័យឆ្នាំទី ៤ ទទួលបានការដេញថ្លៃឈ្នះបានចំនួន ៦០០.០០០ បាត បន្ទាប់ពីផ្ទាំងគំនូរទាំងនោះត្រូវបានដាក់បង្ហាញនៅផ្សារទំនើប Nakhon Ratchasima។

ផ្ទាំងគំនូរនេះបានបង្កឱ្យមានការរំជួលចិត្តក្នុងចំណោមពុទ្ធសាសនិកជន និងសកម្មជននានានៅដើមខែនេះ។

Pakorn Pornchiwangkur អ្នកដែលបានរៀបចំការដេញថ្លៃរូបគំនូរទាំងនេះជំនួសឱ្យវិចិត្រកររូបនេះ បានបង្ហោះនៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់គាត់កាលពីថ្ងៃព្រហស្បតិ៍ទី ១២ ខែកញ្ញាថាផ្ទាំងគំនូរមួយក្នុងចំណោមរូបគំនូររបស់ Buddha-Ultraman ត្រូវបានលក់ក្នុងតម្លៃ ៦០០,០០០ បាត។

យោងតាមផុសរបស់គាត់ អ្នកឈ្នះការដេញថ្លៃបានកក់ប្រាក់ ៦០.០០០ បាតរួចទៅហើយ។ Pakorn បានបន្តទៀតថា វិចិត្រកររូបនេះនឹងទទួលបានកម្រៃចំនួន ១០០.០០០ បាត ហើយលុយដែលនៅសល់នឹងត្រូវផ្តល់ជាសប្បុរសធម៌ដល់មន្ទីរពេទ្យ Dan Khun Thot ក្នុងខេត្តនគររាជសីមា៕

adverise with khmeread
tiger
Loading ad ...