កាមេរ៉ាបង្កប់មួយគ្រឿងបានផ្តិតយកទិដ្ឋភាពដ៏គួរឱ្យរន្ធត់មួយ ដែលបង្ហាញពីគ្រូពេទ្យស្រីម្នាក់បានវាយដំអ្នកជំងឺរបស់ខ្លួនយ៉ាងកម្រោលក្នុងអំឡុងពេលវះកាត់ដោយសារតែ "ជម្លោះលើថ្លៃវះកាត់"។
វីដេអូដ៏រន្ធត់មួយនេះត្រូវបានគេរាយការណ៍ថាបានថតនៅទីក្រុង Hohhot ដោយគិលានុបដ្ឋាយិកាជនជាតិចិនម្នាក់ដែលបានផ្តិតជាប់ទិដ្ឋភាពទាំងស្រុងនៃការវាយដំមួយនេះនៅខែកញ្ញាឆ្នាំមុន។ ប៉ុន្តែវាមិនត្រូវបានគេចែកចាយឱ្យដឹងជាសាធារណៈនោះឡើយរហូតមកទល់ពេលនេះ។
ក្នុងទិដ្ឋភាពនោះគេបានប្រទះឃើញអ្នកជំងឺភេទស្រីមួយរូបត្រូវបានគេវាយសំពងជាមួយនឹងជើងរបស់នាងកំពុងបើកជំហមុនពេលទទួលការវះកាត់។ គ្រូពេទ្យស្រីចិត្តបែកស្លុយរូបនេះត្រូវបានគេចោទប្រកាន់ថាហ៊ានប្រព្រឹត្តអំពើបែបនេះដោយសារមានការខ្វែងគំនិតគ្នាពីរឿងប្រាក់ចំណាយវះកាត់របស់ស្ត្រីរងគ្រោះ៕
