កីឡាករ Arda Turan ត្រូវផ្តន្ទាទោសជាប់ពន្ធនាគាររយៈពេល២ឆ្នាំនិង៨ខែ ដោយសារបង្ករបួសស្នាមដោយចេតនានៅក្នុងក្លឹបរាត្រីមួយកន្លែង

        ខ្សែបម្រើ​ក្លឹប Barcelona កីឡាករ Arda Turan ត្រូវ​បាន​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​រយៈ​ពេល​២​ឆ្នាំ​និង​៨​ខែ​ បន្ទាប់ពីបាន​បង្ក​ការភ័យខ្លាច ការកាន់កាប់អាវុធ​ខុស​ច្បាប់​និង​បង្ករបួស​ស្នាម​ដោយចេតនា។

        បច្ចុប្បន្ន Arda ​កំពុង​លេង​ខ្ចីជើង​នៅក្លឹប Basaksehir ក្នុង​ក្របខណ្ឌបាល់ទាត់​​តួកគី។ កីឡាកររូបនេះបានជាប់ពាក់ព័ន្ធនឹង​ហេតុ​ការណ៍​ប៉ះទង្គិច​ជាមួយ​តារាចម្រៀង​ Berkay Sahin របស់​តួកគី​ក្នុង​ក្លឹបរាត្រី​មួយ​ក្នុង​ទីក្រុង​អ៊ីស្តានប៊ុល​កាលពីចុងឆ្នាំមុន​ ដែល​បណ្តាល​ឲ្យ​តារាចម្រៀង​រូបនេះ​បាក់​ក្តោងច្រមុះ។

        តាមចោទថា កីឡាករ​បាល់ទាត់​រូបនេះ​បាន​វាយ​ប្រហារលើ​តារាចម្រៀង​​ Sahin ក្នុង​ជម្លោះ​ទាក់ទង​នឹង​ភរិយា​របស់​តារាចម្រៀង​រូបនេះ។ ក្រោយ​មក​ Arda ​បានទៅ​ដល់​មន្ទីរពេទ្យ​ដោយ​មានកាំភ្លើង​ជាប់ខ្លួន និង​បាន​បាញ់​ឡើង​លើ​ដែលបង្ករ​ឲ្យ​មាន​ភាព​ស្លន់​ស្លោផងដែរ។

        ទោះបីជា​យ៉ាងណា តុលា​ការ​បានព្យួរទោស​នេះ ដែលមាន​ន័យថា ខ្សែបម្រើ​របស់​ក្លឹប Barcelona រូបនេះ​នឹង​មិន​ទៅ​អនុវត្តទោសក្នុងពន្ធនាគារ​នោះទេ លុះត្រាតែ​កីឡាករ​រូបនេះ​ប្រព្រឹត្តិបទល្មើស​ក្នុង​រយៈ​ពេល​៥​ឆ្នាំចុង​ក្រោយបន្ថែមទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab