N’Golo Kante ស្ថិតក្នុងបញ្ជីឈ្មោះកីឡាករដែលក្លឹប Real Madrid ចាប់អារម្មណ៍

        ខ្សែបម្រើ​ N`Golo Kante របស់ក្លឹប Chelsea បានស្ថិតក្នុង​បញ្ជី​ឈ្មោះ​កីឡាករ​ដែល​ក្លឹប​ Real Madrid ចង់​បាន​ ខណៈគ្រូបង្វឹក​ Zinedine Zidane ត្រៀម​បន្ថែម​គុណភាព​ក្នុង​តំបន់បម្រើ​របស់​លោក​នៅ​រដូវកាល​ក្រោយ​។

        ​ក្លឹបយក្ស​អេស្ប៉ាញ​នេះ​គ្រោងងាកទៅ​រក​ក្លឹប Chelsea ជា​ថ្មី ក្នុង​បំណង​ទាក់ទង​ខ្សែបម្រើ​ជនជាតិ​បារាំងរូបនេះ​​នៅ​ដំណាច់​រដូវកាល​នេះ បន្ទាប់ពីអូសទាញបានអ្នកចាំទី​ Thibaut Courtois កាលពីឆ្នាំ​២០១៨ មុន​ពេល​ទទួលបាន​កីឡាករឆ្នើម Eden Hazard បន្ថែមទៀតនៅដើម​រដូវក្តៅ​នេះ​។

        មាន​ព័ត៌មាន​ថា Kante ត្រូវ​បាន​បញ្ចូល​ក្នុង​បញ្ជីសម្រាំង​កីឡាករ​ទាំង៥៥​រូបនេះ​របស់ FIFPRO World XI ។ Kante គឺជា​កីឡាករ Chelsea ​តែម្នាក់គត់ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ចំណោម​កីឡាករ​ទាំង៥៥​រូបនេះ។

        ក្លឹប Real Madrid បាន​ផ្តោតគោលដៅ​ផ្ទេរលើខ្សែបម្រើ Paul Pogba របស់​ក្លឹប Man Utd យូរមក​ហើយ​ ប៉ុន្តែ​កិច្ច​ព្រមព្រៀង​​មាន​បញ្ហា​ស្មុគស្មាញ​ច្រើន​ បើទោះបីជា​កីឡាករ​រូបនេះ​ចង់​ចាកចេញពី​ពហុកីឡាដ្ឋាន Old Trafford ក៏ដោយ។

        Kante ដែលជាមិត្ត​រួម​ជាតិ​របស់ Pogba គឺជា​កីឡាករ​ដែល​មាន​ទម្រង់​លេងខុស​គ្នា​ ប៉ុន្តែ​ត្រូវ​បាន​គេទទួល​ស្គាល់​ជា​ទូទៅ​ថា ជា​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ល្អបំផុត​ក្នុង​តំណែង​បម្រើក្នុង​ពិភព​លោក៕

adverise with khmeread
tiger
Loading ad ...