Spurs បង្ហាញចំណាប់អារម្មណ៍នឹងខ្សែប្រយុទ្ធ Vadat Murigi របស់ក្រុមកូសូវ៉ូ

        ខ្សែប្រយុទ្ធជម្រើសជាតិកូសូវ៉ូ Vedat Muriqi បន្ត​សាងកេរ្តិ៍​ឈ្មោះ​ ដែលធ្វើឲ្យក្រុម​ការងារ​ក្លឹប Spurs បន្ត​ការ​ចាប់អារម្មណ៍​ បន្ទាប់ពី​តាម​ឃ្លាំមើល​កីឡាករ​រូបនេះ​ ពេលប្រកួត​ជាមួយក្រុម​អង់គ្លេស។ កីឡាករ​វ័យ​២៥​ឆ្នាំ​រូបនេះ​រកបាន​គ្រាប់​បាល់​ អំឡុង​ពេល​ក្រុម​អង់គ្លេស​ប្រកួត​ឈ្នះ​ក្រុម​កូសូវ៉ូ​ ៥-៣ ។

        ក្លឹប​ Spurs ពឹងផ្អែក​លើ​ Harry Kane បន្ទាប់ពីខ្សែប្រយុទ្ធ​កណ្តាល​ផ្សេងទៀត​​ដូចជា​ Fernando Llorente និង​ Vincent Jansson បានចាកចេញ។ គ្រូបង្វឹកក្លឹប Spurs លោក Mauricio Pochettino ទំនង​ជា​ចង់បាន​កីឡាករ​រូបនេះ​ ដើម្បី​ជំនួស​កៅអីនៅទំនេរ​ ប្រសិនបើ​ក្រុមរបស់លោកធ្វើបានល្អនៅ​ក្របខណ្ឌ​ CL ជា​ថ្មីទៀត។

        Vedat បានចូល​រួម​ជាមួយ​ក្លឹប Fenerbahce នៅ​រដូវក្តៅ​នេះ​និងមាន​កិច្ច​សន្យា​រហូត​ដល់​ខែមិថុនា​ឆ្នាំ​២០២៣ ជាមួយ​ក្រុម​តួកគី​ ប៉ុន្តែ​ប្រសិនបើ​ដល់​ថ្លៃ ប្រហែល​ជាពួកគេ​ព្រមលក់​៕

adverise with khmeread
tiger
Loading ad ...