ជប៉ុនមានគម្រោងចាក់ទឹកវិទ្យុសកម្មរាប់លានតោនចូលមហាសមុទ្រ នាំឱ្យអ្នកនេសាទជាច្រើនជំទាស់រឿងនេះ

រដ្ឋមន្រ្តីក្រសួងបរិស្ថានជប៉ុននិយាយថា ទឹកកខ្វក់ចេញពីរោងចក្រនុយក្លេអ៊ែរហ្វូគូស៊ីម៉ាអាចនឹងត្រូវបញ្ចេញទៅក្នុងមហាសមុទ្រ ពីព្រោះកន្លែងផ្ទុកនឹងអស់នៅឆ្នាំ ២០២២ ។

ទឹកកខ្វក់រាប់លានតោនដែលប្រើសម្រាប់ធ្វើឱ្យម៉ាស៊ីនរ៉េអាក់ទ័រត្រជាក់ គឺរក្សានៅក្នុងធុងយក្សមួយ។ ក្រុមអ្នកនេសាទបានជំទាស់យ៉ាងខ្លាំងចំពោះគំនិតនេះ ប៉ុន្តែអ្នកវិទ្យាសាស្ត្រជាច្រើននិយាយថា វានឹងបង្កហានិភ័យទាបទេ។

រដ្ឋាភិបាលជប៉ុននិយាយថា ការសម្រេចចុងក្រោយមិនទាន់ធ្វើនៅឡើយទេ។ អគាររ៉េអាក់ទ័រស្ថិតនៅរោងចក្រថាមពលនុយក្លេអ៊ែរហ្វូគូស៊ីម៉ា បានរងការខូចខាតដោយការផ្ទុះអ៊ីដ្រូសែន ដោយសារតែរញ្ជួយផែនដី និងរលកយក្សស៊ូណាមីក្នុងឆ្នាំ ២០១១។ ហើយម៉ាស៊ីនរ៉េអាក់ទ័រមួយចំនួនបានរលាយ។

រដ្ឋាភិបាលជប៉ុនបានសម្រេចថាតំបន់នេះនឹងត្រូវបោសសម្អាតនៅក្នុងប្រតិបត្តិការដ៏ធំមួយ ដែលនឹងចំណាយពេលច្រើនទសវត្សរ៍ដើម្បីបញ្ចប់។

ហើយក្នុងរយៈពេល ៨ ឆ្នាំចុងក្រោយទឹកវិទ្យុសកម្មចំនួន ២០០ តោនត្រូវបានបូមចេញពីអគាររ៉េអាក់ទ័រដែលខូចខាតជារៀងរាល់ថ្ងៃ។

អ៊ីសូតូមវិទ្យុសកម្មភាគច្រើនត្រូវបានយកចេញដោយប្រើដំណើរការច្រោះស្មុគស្មាញ។ ប៉ុន្តែអ៊ីសូតូមមួយទ្រីត្យូមមិនអាចយកចេញបានទេដូច្នេះទឹកត្រូវបានរក្សាទុកនៅក្នុងធុងធំមួយដែលនឹងពេញនៅឆ្នាំ ២០២២៕

adverise with khmeread
tiger
Loading ad ...