កុមារាអាយុ១៣ឆ្នាំលង់ទឹកស្លាប់នៅកន្លែងជិះទាទឹកកម្សាន្តខាងលិចស្ពានមាត់ឃ្មង់ស្រុកត្បូងឃ្មុំ

ត្បូងឃ្មុំ ៖  មានករណីក្មេងលង់ទឹកស្លាប់កើតឡើងនៅចំណុចដីរបស់ឈ្មោះម៉ៃជាកន្លែងជិះទាទឹកកម្សាន្តខាងលិចស្ពានមាត់ឃ្មង់ ចម្ងាយ២០០ម៉ែត្រស្ថិតនៅ ភូមិទួលវិហារ​ ឃុំជីរោទិ៍ទី២ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ​ កាលពីថ្ងៃទី​១១ ខែកញ្ញា​ ឆ្នាំ២០១៩ វេលាម៉ោង៦និង២០នាទីល្ងាច។ 

ប៉ូលិសនិយាយថា​ជនរងគ្រោះ ស៊ុយ រីឆាត ភេទប្រុស អាយុ១៣ឆ្នាំ ជាតិខ្មែរ រស់នៅភូមិស្លាបក្តោង ឃុំជប់ ស្រុកត្បូងឃ្មុំ​ ​ខេត្តត្បូងឃ្មុំ​  មានម្ដាយឈ្មោះឡុង សុខា អាយុ៣៦ឆ្នាំ បាននាំមកលេងកម្សាន្តនៅចំណុចកើតហេតុខាងលើ។  

ពេលនោះជនរងគ្រោះបាន ចុះលេងទឹកក្បែរមាត់ច្រាំង បណ្ដាលឱ្យរអិលលង់លិចបាត់តែម្តង។ពេលនោះប្រជាពលរដ្ឋ,កម្លាំងប៉ូលិស និងកម្លាំងយោធាវរៈគាំទ្រកាំភ្លើងធំបានជួយអន្តរាគមន៍រាវរកតែរកពុំឃើញ។រហូតដល់ម៉ោង៨និង៣៥នាទីយប់ ថ្ងៃខែឆ្នាំដដែល ទើបរកឃើញសពជនរងគ្រោះ​ ហេីយបានប្រគល់ជូនក្រុមគ្រួសារ សាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab