សងសឹងគំនុំយកពូថៅកាប់មកលើជនរងគ្រោះឱ្យរបួសត្រូវប៉ូលិសឃាត់ខ្លួន

ត្បូងឃ្មុំ ៖ កម្លាំងប៉ូលិសជំនាញស្រុកត្បូងឃ្មុំសហការជាមួយកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមង់រៀវ បានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ពន្ធ័ករណីប្រើអំពើហិង្សាដោយចេតនា នៅចំណុចមុខផ្ទះរបស់ឈ្មោះ មិន សារិទ្ធ ភេទប្រុស អាយុ៣៤ឆ្នាំ ជាតិខ្មែរ ស្ថិតនៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ កាលពីវេលាម៉ោង១៣និង១០នាទីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩។

ប៉ូលិសនិយាយថា​ ដោយមានការសម្របសម្រួលពីលោក ហាក់ សៀកលីម ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តត្បូងឃ្មុំ ប៉ូលិសបានឃាត់ខ្លួនជនសង្ស័យឈ្មោះ ឈូក បារាំង ភេទប្រុស អាយុ៤៣ឆ្នាំ ជាតិខ្មែរ រស់នៅ ភូមិមង់ទី៧ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ បានធ្វើសកម្មភាពយកពូថៅកាប់មកលើជនរងគ្រោះឈ្មោះ សុខា ឆៃម៉ុន ភេទប្រុស អាយុ៤១ឆ្នាំ ជាតិខ្មែរ រស់នៅភូមិឃុំជាមួយគ្នា ខណ:ពេលជនរងគ្រោះអង្គុយលេង នៅចំណុចកើតហេតុខាងលើចាំយក រថយន្តកំពុងលាងទឹកបណ្ដាលឱ្យត្រូវរបួសចំដៃឆ្វេងនិងត្រូវចំក្បាល(របួសធ្ងន់)មូលហេតុសងសឹងគំនុំ ។

បច្ចុប្បន្នជនសង្ស័យខាងលើត្រូវបាន បញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុកត្បូងឃ្មុំ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab