ជ័យជម្នះ ៣-១ របស់ក្រុម Barcelona ទៅលើក្រុមកាំភ្លើងធំកាលពីយប់មិញ បានធ្វើឱ្យតារាសញ្ជាតិអាហ្សង់ទីន Messi បង្កើតកំណត់ត្រាថ្មីមួយទៀតខណៈកីឡាកររូបនេះឥឡូវទម្លាយសំណាញ់ Arsenal បានប្រាំបួនគ្រាប់ហើយក្នុងក្របខ័ណ្ឌ Champions League។
ខ្សែប្រយុទ្ធអ្នកមានបុណ្យរូបនេះរកបានមួយគ្រាប់កាលពីយប់មិញដោយការចុចបញ្ចូលទីដ៏សាមញ្ញ បើទោះគ្រាប់បាល់ប្រចាំរាត្រីនោះគឺធ្វើបានដោយកីឡាករ Luis Suarez ក៏ដោយ។
ប៉ុន្តែគ្រាប់បាល់របស់ Messi គឺជាគ្រាប់ទីប្រាំបួននៅក្នុងក្របខ័ណ្ឌ Champions League ក្នុងកាប្រកួតជាមួយ Arsenal ហើយគ្មានកីឡាករណាម្នាក់ធ្វើបានដូចគាត់ឡើយនៅប្រវត្តិសាស្ត្របាល់ទាត់អឺរ៉ុបដែលរកគ្រាប់បាល់បានច្រើនយ៉ាងនេះទៅលើក្រុមតែមួយ៕
