រកឃើញផ្កាយដុះកន្ទុយមកពីប្រព័ន្ធព្រះអាទិត្យផ្សេង ហោះមកលេងនៅប្រព័ន្ធសុរិយគតិរបស់យើង

តារាវិទូជំទង់ម្នាក់បានរកឃើញផ្កាយដុយកន្ទុយមួយ ដែលអាចមកពីក្រៅប្រព័ន្ធព្រះអាទិត្យ។ ប្រិសនបើដូច្នេះ វាអាចនឹងជាវត្ថុអន្តរផ្កាយទីពីរ បន្ទាប់ពីផ្កាយដុះកន្ទុយឈ្មោះ Oumuamua ត្រូវបានគេរកឃើញក្នុងឆ្នាំ ២០១៧។

មជ្ឈមណ្ឌល  Minor Planet Center នៅសាកលវិទ្យាល័យ Harvard បានចេញសេចក្តីប្រកាសការរកឃើញនេះ។ រាងកាយរបស់ផ្កាយដុះកន្ទុយនោះ គឺមានគន្លងជា Hyperbolic ដែលវាបង្ហាញថា មកពីប្រព័ន្ធភពផ្សេងទៀត។

ការរកឃើញផ្កាយដុះកន្ទុយនេះត្រូវបានគេដាក់ឈ្មោះវាថា gb00234 ប៉ុន្ដែឥឡូវត្រូវបានគេស្គាល់វាថាជាងផ្កាយដុះកន្ទុយ C/2019 Q4 (Borisov) ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...