អ្នកវិទ្យាសាស្ត្រនិយាយថា ពិសាតែក្តៅមួយពែងរាល់ថ្ងៃល្អសម្រាប់ខួរក្បាល

ក្រុមអ្នកវិទ្យាសាស្ត្រអះអាងថា ការពិសាតែក្តៅមួយពែងរាល់ថ្ងៃគឺល្អខ្លាំងណាស់សម្រាប់ខួរក្បាល និង ជួយទប់ស្កាត់ការថយចុះសមត្ថភាពខួរក្បាលទៅតាមវ័យជ្រេ។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃសុក្រទី១៣កញ្ញា។ 

ក្រុមអ្នកវិទ្យាសាស្ត្រឥឡូវនិយាយថា ការទទួលទានតែក្តៅជាប្រចាំអាចជាជម្រើសនៃការរស់នៅសាមញ្ញា ដែលផ្តល់ផលប្រយោជន៍ដល់សុខភាពខួរក្បាល។ 

មនុស្សជាង ៣០ នាក់ អាយុខ្ទង់ ៦០ ឆ្នាំទាំងអស់គ្នា ត្រូវបានស្នើឱ្យចូលរួមធ្វើតេស្តសមត្ថភាពខួរក្បាលសម្រាប់ការសិក្សានេះ។ ក្រុមអ្នកស្រាវជ្រាវដឹកនាំដោយក្រុមមួយនៅសាកលវិទ្យាល័យជាតិសិង្ហបុរីក៏បានស្កែន MRI ដល់អ្នកស្ម័គ្រចិត្តទាំងនោះដែរ។ 

រាល់អ្នកចូលរួមទាំងនោះ ដែលមកពីសិង្ហបុរី ក៏ត្រូវបានសួរថាតើពួកគាត់ពិសាតែបៃតង តែខ្មៅ ឬ តែអ៊ូឡុង ក៏ដូចជាកាហ្វេ ច្រើនញឹកញាប់កម្រិតណាផងដែរ។ 

លទ្ធផលបង្ហាញថា អ្នកចូលរួម ដែលបានផឹកតែយ៉ាងតិច៤ដងក្នុងមួយសប្តាហ៍អស់រយៈពេលប្រហែល ២៥ ឆ្នាំ មានខួរក្បាលសុខភាពល្អ។ 

វេជ្ជបណ្ឌិត Feng Lei អ្នកដឹកនាំការស្រាវជ្រាវ​ និយាយថា "លទ្ធផលរបស់យើងផ្តល់នូវភស្តុតាងលើកដំបូងនៃការរួមចំណែកវិជ្ជមាននៃការផឹកតែចំពោះសុខភាពខួរក្បាល"៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab