ចារកម្មអាមេរិកព្រមានថា​ មីស៊ីលរុស្ស៊ីអាចហោះជារៀងរហូតនិងមិនអាចបាញ់ទម្លាក់បានទេ ហើយអាចផលិតរួចសម្រាប់សង្គ្រាមក្នុងពេល៦ឆ្នាំទៀត

មីស៊ីលដើរដោយថាមពលនុយក្លេអ៊ែរថ្មីរបស់រុស្ស៊ី ដែលមានសមត្ថភាពហោះហើរបានច្រើនថ្ងៃខណៈវាសង្កេតចំណុចខ្សោយនៃផែនការពារជាតិរបស់បណ្តាប្រទេសលោកខាងលិច គឺត្រៀមខ្លួនសម្រាប់ការដាក់ពង្រាយមុនការរំពឹងទុកទៅទៀត។

នេះគឺយោងតាមការវាយតម្លៃរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អាមេរិក ដែលព្យាករណ៍ថា កំពូលអាវុធទំនើប Burevestnik ដើរដោយថាមពលនុយក្លេអ៊ែរ នឹងត្រៀមធ្វើសង្គ្រាមក្នុងរយៈពេល ៦ ឆ្នាំទៀត។

ទស្សនៈបែបនេះកើតឡើងទោះបីជាមានការផ្ទុះកាលពីខែមុនក្នុងអំឡុងពេលសាកល្បង "អាវុធមហាប្រល័យ" នៅសមុទ្រស ដែលនាំឱ្យមានការលេចធ្លាយវិទ្យុសកម្ម សម្លាប់អ្នកវិទ្យាសាស្ត្រនិងអ្នកបច្ចេកទេសយ៉ាងហោចណាស់ ៥ នាក់ និង អ្នកផ្សេងទៀតជាច្រើនបានពុលជាតិវិទ្យុសកម្ម។

ការកត់ត្រាខ្លះបានភ្ជាប់ឧបទ្ទវហេតុនេះទៅនឹងមីស៊ីល Burevestnik ទោះបីជាអ្នកជំនាញជាច្រើនជំទាស់រឿងនេះក៏ដោយ ប៉ុន្តែវិមានក្រឹមឡាំងបានបដិសេធដាច់ខាតមិនបង្ហាញការពិតអំពីរឿងនេះឡើយ។

រុស្ស៊ីបានប៉ុនប៉ងជាច្រើនលើកដើម្បីផលិតមីស៊ីល Burevestnik ឬហៅថា Skyfall ដែលមានសមត្ថភាពហោះហើរជារៀងរហូតនិងមិនអាចបាញ់ទម្លាក់បាន ប៉ុន្តែរាល់ការសាកល្បងទាំងនោះគឺបរាជ័យទាំងអស់។ នេះយោងតាមរបាយការណ៍ចារកម្មរបស់អាមេរិក។ 

ទោះបីបរាជ័យបែបនេះក្តី ក៏ប៉ុន្តែប្រភពជាច្រើនដកស្រង់ដោយទូរទស្សន៍ CNBC ដែលដឹងអំពីការវាយតម្លៃនេះ និយាយថា យ៉ាងយូរត្រឹម ៦ ឆ្នាំមីស៊ីលប្រភេទនេះនឹងសាកល្បងជោគជ័យ និងត្រៀមខ្លួនរួចរាល់សម្រាប់សង្គ្រាម៕ 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab