បន្ទាប់ទីរូបភាព GIF របស់ Jang Hyunseung និង Irene ត្រូវបានចែកចាយយ៉ាងផុសផុល អ្នកនិយមលេងប្រព័ន្ធអ៊ីនធឺណិតបាននាំគ្នារិះគន់ចំពោះសកម្មភាពរបស់ Hyunseung ថា "ឈ្លើយ"។
រូប GIF មួយសន្លឹកនេះបានបង្ហាញពីកាយវិការរបស់សមាជិកក្រុម BEAST លោក Jang Hyunseung និង Irene នៃក្រុម Red velvet ខណៈដែលនាងបានឆ្លងកាត់នៅចំពោះមុខគាត់នៅលើឆាក តារាចម្រៀងប្រុសរូបនេះបានធ្វើឱ្យកាយវិការមួយជាមួយនឹងមាត់របស់គាត់បានហួច និងផ្លុំទៅលើសក់របស់ Irene ។
យោងលើគេហទំព័រ Pann បានឱ្យដឹងថា បណ្តាអ្នកនិយមលេងប្រព័ន្ធអ៊ីនធឺណិតបាននាំគ្នាបើការវាយប្រហារពាក្យសម្តីទៅលើ Hyunseung សម្រាប់ការហ៊ានចែចង់តារាក្នុងដួងចិត្តរបស់ពួកគេផងដែរ៕
