ឆេះហាងចិន៣ទីតាំងនៅសង្កាត់ទន្លេបាសាក់ទាំងព្រឹក

ភ្នំពេញ​ ៖ មានគ្រោះអគ្គិភ័យមួយកន្លែងកើតឡើងនៅ៣ទីតាំងនៅផ្សារទំនើប​ត្បូងពេជ្រ​,​ ភោជនីយដ្ឋាន​ម៉ីវៃធានតាំង​ និងភោជនីយដ្ឋាន ​HAN SHENG ស្ថិតនៅតាមបណ្តោយសបិត​ ក្រុមទី៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នៅវេលាម៉ោង៥ និង៤៥នាទីព្រឹកថ្ងៃសៅរ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០១៩នេះ។ 

ប៉ូលិសនិយាយថា​ ម្ចាស់ទី១ឈ្មោះ​ Wang Liang ភេទប្រុស​ អាយុ៣៥ឆ្នាំ​ជនជាតិចិនមុខរបរ​ម្ចាស់ភោជនីយដ្ឋាន HAN SHENG​ និងម្ចាស់ទី២ឈ្មោះ​ Xia You Zeng ភេទប្រុស​ អាយុ៣៣ឆ្នាំ​ ជនជាតិចិនមុខរបរ​ ម្ចាស់ផ្សារទំនើបត្បូងពេជ្រ​ និងម្ចាស់ទី៣ឈ្មោះ Xu kang ju ភេទប្រុស​ អាយុ​៣៧ឆ្នាំ​ ជនជាតិចិនមុខរបរ​​ ម្ចាស់ភោជនីយដ្ឋានម៉ីវៃធានតាំង​។ មូលហេតុ​ឆ្លងចរន្តអគ្គិសនី។ 

ប្រភេទសំណង់​ដែលឆេះអគារសង់ពីបេតុងប្រក់ស័ង្កសី​ ទំហំ​ ២៨ម៉ែត្រ​គុណនឹង៣០ម៉ែត្រ​។ ឆេះខូចខាតសម្ភារៈឆេះ​ម៉ាស៊ីនត្រជាក់ចំនួន ១៣​គ្រឿង,​ សម្ភារ:ប្រើប្រាស់នៅក្នុងភោជនីយ​ដ្ឋាន​ អស់ប្រហែល ​៥០% និងពុំបណ្តាលឱ្យឆេះរាលដាលដល់ផ្ទះអ្នកនៅក្បែរខាងឡើយ​។ 

ភ្លាមនោះរថយន្តការិយាល័យពន្លត់អគ្គិភ័យ​ចំនួន​១២គ្រឿង​​ ប្រើប្រាស់ទឹកអស់ចំនួន​១៥ឡាន​ ស្មើនឹង​៦០ម៉ែត្រគូប​, រថយន្តជំនួយកងរាជអាវុធហត្ថរាជធានីភ្នំពេញចំនួន​២គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន​ ២ ឡាន​ ស្មើនឹង​៨ម៉ែត្រគូប​ និងរថយន្តជំនួយក្រុមហ៊ុន OCIC ទីក្រុងកោះពេជ្រចំនួន​៤គ្រឿង​​ ប្រើប្រាស់ទឹកអស់ចំនួន​ ៨ ឡាន​ ស្មើនឹង​ ២៤ ម៉ែត្រគូប៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab