adverise with khmeread C234c058 5303 41f7 a91b bb12f751add7

បើករថយន្ដលឿនដល់ផ្លូវកោងបុកខឿនសួនច្បារ រួចហោះទៅបុករថយន្ដ១ទៀត

    ភ្នំពេញ ៖ បុរសម្នាក់បើករថយន្ដHILUXមួយគ្រឿងក្នុងល្បឿនលឿនដល់ចំណុចផ្លូវកែងមិនប្រយ័ត្នជ្រុលទៅបុកខឿនសួនច្បារទ្រូងផ្លូវហើយរថយន្ដហោះផ្លោងទៅផ្លូវម្ខាងទៀតជ្រុលបុកជាមួយរថយន្ដទេសចរណ៍មួយគ្រឿងទៀតដែលធ្វើដំណើរបញ្ច្រាសទិសគ្នារងការខូចខាតនិងរបួសធ្ងន់ម្នាក់។
     គ្រោះថ្នាក់នេះបានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៥ នៅចំណុចខាងជើងជាប់នឹងរង្វង់មូលជ្រោយចង្វាស្ថិតក្នុងសង្កាត់ ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។
    ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេបានឃើញមួយគ្រឿងម៉ាក​HILUXពណ៍ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ2F-2457 បើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនដោយធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ទិសដៅពីជើងទៅត្បូង ។
    លុះមកដល់ចំណុចកើតហេតុផ្លូវមានសភាពកោងមិនបន្ថយល្បឿនក៏ជ្រុលបុកខឿនសួនច្បារទ្រូងផ្លូវបណ្ដាលឲ្យរថយន្ដហោះផ្លោងទៅផ្លូវម្ខាងទៀតជ្រុលទៅបុករថយន្ដទេសចរណ៍មួយគ្រឿងទៀតពណ៌សពាក់ស្លាកលេខ ភ្នំពេញ3D-0601 ដែលធ្វើដំណើរបញ្ច្រាសទិសគ្នាពេញទំហឹងបណ្ដាលរងការខូចខាតទាំងសងខាងនិងម្ចាស់រថយន្ដHILUX រងរបួសធ្ងន់។
     ក្រោយកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទៅសង្គ្រោះនៅមន្ទីរពេទ្យ ចំណែករថយន្ដទាំងពីរគ្រឿងត្រូវបានកម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ ដើម្បីរង់ចាំធ្វើការដោះស្រាយតាមនិតិវិធីច្បាប់៕

adverise with khmeread

មតិយោបល់