ឃាត់ជនសង្ស័យប្រុសស្រី២នាក់ជាមួយគ្រឿងញៀនជិតកន្លះគីឡូក្រាម

បន្ទាយមានជ័យ​ ៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានបង្ហាញមុខជនសង្ស័យប្រុសស្រី២នាក់ ជាមួយគ្រឿងញៀនជិតកន្លះគីឡូក្រាម​ នាថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៩​ បន្ទាប់ពីកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដឹកនាំដោយលោក វរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បង្ក្រាបកាលពីនៅវេលាម៉ោង៣ រសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ នៅចំណុចជិតភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ 

មន្ត្រីអាវុធហត្ថនិយាយថា​ ជនសង្ស័យចំនួន២នាក់រួមមាន១-ឈ្មោះ ពេក ហេន ភេទប្រុស អាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប បច្ចុប្បន្ន រស់នៅភូមិសាមគ្គីមានជ័យ សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២-ឈ្មោះ អ៊ីម សុខណា ភេទស្រី អាយុ១៥ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្នរស់នៅបន្ទប់ជួលក្នុងភូមិមិត្តភាព សង្កាត់ និងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។  
​ 
វត្ថុតាងរឹបអូសរួមមាន​ គ្រឿងញៀនប្រភេទមេតំហ្វេតាមីនទឹកកកចំនួន ១៣ថង់ នៅក្នុងបំពង់ជ័រពណ៌ខៀវ ក្នុងនោះមាន ៩កូនថង់តូច និង ៤ថង់ធំ ស្មើនឹងទម្ងន់សរុប ៤៥៤,២ ក្រាម (បួនរយហាសិបបួនក្បេសពីរក្រាម) ព្រមទាំងដកហូតទូរស័ពដៃ្ទចំនួន ២គ្រឿង, ម៉ូតូ ១គ្រឿង, ប្រាក់ខ្មែរចំនួន៤ម៉ឺនរៀល និងថង់សម្រាប់ច្រកគ្រឿងញៀន និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។ 

មន្ត្រីដដែលបន្តថា​ ខណៈមន្ត្រីអាវុធហត្ថកំពុងល្បាត​ ស្រាប់តែប្រទះឃើញមនុស្សប្រុស ស្រី ២នាក់ កំពុងឈរនៅកន្លែងទីងងឹត ពេលនោះកម្លាំងមានការសង្ស័យក៏ឃាត់ខ្លួនដើម្បីត្រួតពិនិត្យហើយរកឃើញគ្រៀងញៀនតែម្តង។ ក្រោយពីឆែកឆេររកឃើញគ្រឿង ហើយនោះកម្លាំងអាវុធហត្ថ ក៏នាំខ្លួនយកមកបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុងដើម្បីសាកសួរចម្លើយ។ 

 តាមការស្ដាប់ចម្លើយរបស់ជនសង្ស័យឈ្មោះ ពេក ហេន ភេទប្រុស បានឆ្លើយសារភាពថា ខ្លួនគេពិតជាបានរកស៊ីជួញដូរ និងប្រើប្រាស់គ្រឿងញៀនពិតប្រាកដមែន ហើយគ្រឿងញៀនដែលរូបគេយកមកលក់បន្ត គឺទិញពីក្មេងជនជាតិថៃ ដែលជាអ្នកកាន់គ្រឿងញៀនឱ្យជនជាតិថៃម្នាក់ទៀតដែលរូបគេពុំបានស្គាល់ឡើយ។

ចំណែកជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ី សុខណា ភេទស្រី បានឆ្លើយសារភាពថា រូបគេពុំបានជាប់ពាក់ព័ន្ធនឹងការជួញដូរនេះទេ គឺនាងបានមកទិញគ្រឿងញៀនពីឈ្មោះ ពេក ហេន ដើម្បីយកទៅប្រើប្រាស់តែប៉ុណ្ណោះ។ 

តាមការស្ដាប់ចម្លើយសារភាពរបស់ជនសង្ស័យទាំងពីរនាក់ និងយោងតាមការធ្វើតេស្តទឹកនោម គឺមានភាពស៊ីសង្វាក់គ្នាបង្ហាញពីតម្រុយនៃបទល្មើសយ៉ាងជាក់លាក់ ព្រមទាំងមានភស្ដុតាងគ្របគ្រាន់ផងនោះ ដូច្នេះជនសង្ស័យទាំងពីរនាក់ អាចធ្វើការចោទប្រកាន់ពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ 

បច្ចុប្បន្ន ជនសង្ស័យទាំងពរីនាក់ និងវត្ថុតាង ត្រូវបានសមត្ថកិច្ចជំនាញបទល្មើសគ្រឿងញៀនកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តនាថ្ងៃទី១៤ កញ្ញានេះ ដើម្បីចាត់ការតាមនីតិវិធី៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab