ញាក់សាច់! ដឹកកូនពីសាលាមកផ្ទះវិញដាក់ឱ្យអង្គុយលើដំបូលឡានចឹងហ្មង

អ្នកដំណើរតាមរថយន្តផ្សេងទៀតច្បាស់ជាត្រជាក់ដៃជើង ដោយឃើញក្មេងប្រុសម្នាក់អង្គុយលើដំបូលរថយន្តមានចលនាបែបនេះ។ សិស្សសាលាបឋមម្នាក់នេះបានធ្វើដំណើរត្រឡប់ទៅផ្ទះវិញ ដោយអង្គុយលើដំបូលរថយន្តកំពុងបើកបរក្នុងខេត្ត Lamphun ប្រទេសថៃ។

អ្នកលេងបណ្ដាញសង្គមម្នាក់ដែលបានផុសរូបភាពនេះបាននិយាយថា "នេះគឺគ្រោះថ្នាក់ណាស់ តើឪពុកម្ដាយរបស់ក្មេងនោះអនុញ្ញាតឱ្យធ្វើបែបនេះយ៉ាងណាទៅ!!!"។

អ្នកលេងអ៊ីនធឺណេតជាច្រើនបានចោទជាសំណួរថាតើហេតុអ្វីបានជាក្មេងនោះអង្គុយលើដំបូលរថយន្ត ឬក៏នរណាម្នាក់ចង់ទទួលបានការចាប់អារម្មណ៍ដោយដាក់ក្មេងលើដំបូលរថយន្តបែបនេះ។

ក្រោយមកឪពុករបស់ក្មេងប្រុសនោះបានមកបញ្ជាក់ថា កូនគាត់ចង់ឡើងអង្គុយលើដំបូលរថយន្តរហូតដល់គាត់អស់ចិត្តទើបចុះមកវិញ។ ហើយបន្ទាប់មកឪពុករបស់ក្មេងប្រុសត្រូវបានផាកលុយ ៥០០ បាត សម្រាប់ការមិនដាក់ខ្សែក្រវាត់សុវត្ថិភាពឱ្យកូន ចំណែកឯម្ដាយរបស់ក្មេងនោះវិញត្រូវបានប៉ូលិសនាំខ្លួនមកសួរចម្លើយ។

គាត់ក៏បានឆ្លើយផងដែរថា កូនគាត់មានទម្លាប់ចង់អង្គុយលើដំបូល ប៉ុន្ដែម្ដងម្កាលប៉ុណ្ណោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab