ឃាត់មនុស្ស២នាក់ជាមួយថ្នាំញៀនសរុប៤៨កញ្ចប់នៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង​ ៖​ កម្លាំងប៉ូលិសការិយាល័យប្រឆាំងគ្រឿងញៀន​ខេត្តកំពង់ឆ្នាំង​ សហការជាមួយកម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំង​ បានបង្ក្រាបករណីរក្សាទុក​ ជួញដូរ​ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចផ្ទះភូមិសំរោង​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង​ នៅថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​​ ដោយបានឃាត់ខ្លួនជនសង្ស័យ ២នាក់។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យ១- វាសនា ដែន ភេទប្រុស​ អាយុ​២៥ឆ្នាំ មានទីលំនៅភូមិសំរោង​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង និង២- ម៉ា ចាន់ថន ភេទប្រុស​ អាយុ​៣៥ឆ្នាំ មានទីលំនៅភូមិសំរោង​ សង្កាត់ផ្សារឆ្នាំង​ ក្រុងកំពង់ឆ្នាំង។បានដកហូតវត្ថុតាង ថ្នាំម៉ាទឹកកក (កញ្ចប់តូចចំនួន​ ៤៧កញ្ចប់​ និងកញ្ចប់ចំនួនធំ​ ១កញ្ចប់)​ សរុប៤៨កញ្ចប់​, កាំភ្លើងកែច្នៃ ១ដើម​, ដាវ ២ដើម, ឧបករណ៍ឆក់ត្រី​ ១គ្រឿង​ ទូរស័ព្ទ២គ្រឿង និងឧបករណ៍សម្ភារៈសម្រាប់ជក់មួយចំនួនទៀត។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាងបានឃាត់ខ្លួនកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab