អ្នកទោសអាល្លឺម៉ង់ ជប៉ុន និងអ៊ីតាលី សល់១ខែទៀតនឹងត្រូវប្រហារជីវិត តែមេគុកនឹងដោះលែងឱ្យមានសេរីភាព ដរាបណាផលិតវត្ថុច្នៃប្រឌិតបានម្នាក់មួយ, ថ្ងៃកំណត់មកដល់ដាច់ចង្កេះជាមួយអ្នកទោសទីបី

សំណើច ៖ អ្នកទោសបីសាសន៍ គឺអាល្លឺម៉ង់ ជប៉ុន និង អ៊ីតាលី កំពុងជាប់គុកដូចគ្នា និងសល់១ខែទៀតប៉ុណ្ណោះនឹងដល់ថ្ងៃប្រហារជីវិត។ មេគុកចូលមករកពួកគេ រួចពោលថា "ខ្ញុំនឹងឱ្យមានសេរីភាពទាំងអស់គ្នា ប្រសិនបើអ្នកទាំងបីអាចបង្កើតរបស់អ្វីមួយបានរៀងៗខ្លួនក្នុងរយៈពេល១ខែចុងក្រោយនេះ"។

ស្តាប់ឮដូច្នេះ អ្នកទោសទាំងបីស្រឡាំងកាំង តែប្តេជ្ញាចិត្តបង្កើតរបស់មួយឱ្យបានដើម្បីសេរីភាព។ 

អ្នកទោសអាល្លឺម៉ង់និយាយថា "ខ្ញុំត្រូវការមន្ទីរពិសោធន៍ និង វត្ថុធាតុនិងប្រដាប់ប្រដាមួយបញ្ជីនេះ"។ មេគុកតបថា "យើងនឹងរៀបចំឱ្យ"។ 

អ្នកទោសជប៉ុននិយាយថា "ឱ្យជំនួយការខ្ញុំបីនាក់ និង វត្ថុទាំងអស់នេះ" រួចក៏ប្រគល់បញ្ជីដ៏វែងដល់មេគុក ហើយគាត់ក៏យល់ព្រមឱ្យតាមសំណើ។ 

អ្នកទោសអ៊ីតាលីនិយាយថា "ខ្ញុំត្រូវការស្រីពេស្យា ២០ នាក់ ស្រាឆ្ងាញ់ផឹកមួយខែពេញ និងវត្ថុទាំងអស់នេះ"។ មេគុកស្រឡាំងកាំង ប៉ុន្តែនៅតែសម្រេចចិត្តបំពេញតាមសំណូមពរ។ 

មួយខែក្រោយមក មេគុកចូលមកមើលលទ្ធផល ដោយចាប់ផ្តើមមុនគេជាមួយស្នាដៃរបស់អ្នកទោសអាល្លឺម៉ង់ ៖ "ខ្ញុំបានផលិតរ៉ុក្កែតអាចហោះដល់ឋានព្រះចន្ទ រួចវិលត្រឡប់មកកន្លែងដើមវិញក្នុងពេលមិនដល់១នាទី"។ 

ការសាកល្បងជាក់ស្តែងឃើញថារ៉ុក្កែតនោះពិតជាអាចហោះទៅដល់ព្រះចន្ទរួចត្រឡប់មកវិញមែន ប៉ុន្តែចតខុសទីតាំងដើម ១០០ ម៉ែត្រ។ ប៉ុន្តែមេគុកមិនប្រកាន់ទេ ហើយសម្រេចចិត្តឱ្យអ្នកទោសអាល្លឺម៉ង់មានសេរីភាព។ 

ដល់វេនអ្នកទោសជប៉ុន ៖ "ខ្ញុំផលិតបានយន្តហោះអាចធ្វើដំណើរលឿនជាងល្បឿនរបស់ពន្លឺ វានឹងហោះជុំវិញផែនដី រួចចតនៅកន្លែងដើមវិញក្នុងពេលតែមួយប៉ព្រិចភ្នែក"។ 

ដំបូងគ្មាននរណាជឿគាត់ទេ ប៉ុន្តែគាត់ចុចប៊ូតង់តែមួយ យន្តហោះហោះស្ទុយ រួចវិលត្រឡប់មកវិញតែមួយប៉ព្រិចភ្នែក តែចតខុសទីតាំង ៥០ ម៉ែត្រ។ 

គ្រប់គ្នាភ្ញាក់ផ្អើល ហើយមេគុកនិយាយថា "គួរឱ្យចាប់អារម្មណ៍ខ្លាំងណាស់! ចឹងឯងអាចមានសេរីភាពហើយ។ តោះឥឡូវមើលអ្នកទោសអ៊ីតាលីវិញម្តង ឯងផលិតបានស្អីដែរ?"។ 

អ្នកទោសអ៊ីតាលីតបថា "ខ្ញុំអាចចុចប៊ូតុងក្បាលពោះ ហើយលេចនោមច្រូច"។ គ្រប់គ្នាឆ្ងល់ មិនដឹងថាប៊ូតុងនោះមានរូបរាងម៉េច ហើយប្រាប់ឱ្យអ្នកទោសអ៊ីតាលីសាកល្បងឱ្យមើល។ 

អ្នកទោសអ៊ីតាលីចាប់ផ្តើមរូតខោ ទាញប្រដាប់ចេញក្រៅ ហើយចុចលើក្បាលពោះធម្មតារបស់គាត់ លេចនោមច្រូចដូចមនុស្សប្រុសធម្មតាទូទៅដែរ។ 

មេគុកឃើញអ៊ីចឹងស្រឡាំងកាំង ហើយជជីកដេញដោលថា "ប៉ុន្តែនោះជាក្បាលពោះធម្មតាតើ មិនមែនប៊ូតុងទេ"។ 

អ្នកទោសអ៊ីតាលី ៖ "បាទ វាមិនមែនជាប៊ូតុងមែនពិត ប៉ុន្តែលោកមេគុកឯងបានលើកលែងទោសឱ្យអ្នកទោសអាល្លឺម៉ង់ ដែលចតខុស ១០០ ម៉ែត្រ និង អ្នកទោសជប៉ុន ដែលចតយន្តហោះខុស ៥០ ម៉ែត្រ ហើយលោកបែរជាមករអ៊ូនឹងខ្ញុំ ដែលបាញ់នោមខុសកន្លែងដើមមិនដល់១០អ៊ីញ ធ្វើចឹងម៉េចយុត្តិធម៌!!!"៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...