ចិនពន្លះមហាសេដ្ឋីកប់ពពករបស់ហុងកុងរឿងលើកឡើងថា អាជ្ញាធរគួរមាន "មេត្តា" ចំពោះបាតុករ ដែលជាអនាគតមេដឹកនាំ

ចិនបានចោទប្រកាន់មហាសេដ្ឋីហុងកុងលោក Li Ka-shing ពីបទលើកទឹកចិត្តឱ្យមានបទល្មើសជាមួយនឹងការអត្ថាធិប្បាយថ្មីៗរបស់គាត់ ដែលនិយាយថា អាជ្ញាធរទីក្រុងគួរតែ "មានក្តីមេត្តា" ក្នុងការឆ្លើយតបចំពោះភាពចលាចល ដែលបានអង្រួនមជ្ឈមណ្ឌលហិរញ្ញវត្ថុអាស៊ីអស់រយៈពេលជាច្រើនខែ។

ស្ថាប័នអនុវត្តច្បាប់កំពូលរបស់បក្សកុម្មុយនីស្ត គឺ "គណៈកម្មាធិការកិច្ចការនយោបាយនិងច្បាប់មជ្ឈិម" បាននិយាយថា ប្រជាជនទាំងអស់គួរតែមានភាពស្មើគ្នាចំពោះមុខច្បាប់។ នៅក្នុងអត្ថបទមួយ ដែលបង្ហោះនៅលើគណនី WeChat របស់ខ្លួន ស្ថាប័ននេះបានកត់សម្គាល់ថាក្រុមអ្នកតវ៉ាមួយចំនួនបានវាយប្រហារទៅលើប៉ូលិសនិងពលរដ្ឋ បង្កជាអគ្គិភ័យ និងចូលរួមនៅក្នុងប្រមូលផ្តុំគ្នាខុសច្បាប់។

អត្ថបទសរសេរថា "នៅពេលអ្នកទាមទារឱ្យមានមេត្តាធម៌ចំពោះមនុស្សទាំងនោះ អ្នកកំពុងតែលើកទឹកចិត្តឱ្យមានបទល្មើស"។ នេះមិនមែនជាការគិតគូរសម្រាប់ហុងកុងទេ ប៉ុន្តែកំពុងមើលហុងកុងរអិលធ្លាក់ជ្រោះជ្រៅ"។

លោក Li Ka-shing អាយុ ៩១ ឆ្នាំ ដែលក្រុមហ៊ុនរបស់គាត់ស្ថិតក្នុងចំណោមក្រុមហ៊ុនធំបំផុតនៅហុងកុង បានអង្វរកាលពីថ្ងៃអាទិត្យសប្តាហ៍មុនឱ្យមានការផ្សះផ្សារវាងរដ្ឋាភិបាលនិងក្រុមបាតុករ ខណៈការធ្វើបាតុកម្មនៅចុងសប្តាហ៍មួយទៀតបានក្លាយជាអំពើហិង្សា។

លោកបាននិយាយអំឡុងព្រឹត្តិការណ៍នៅវត្ត Tsz Shan ថា "យើងសង្ឃឹមថាយុវជនអាចពិចារណាលើទិដ្ឋភាពធំ ហើយមេដឹកនាំរដ្ឋាភិបាលក៏អាចមានមេត្តាករុណាចំពោះអនាគតចៅហ្វាយនាយរបស់យើងផងដែរ"។

នៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រទី១៣កញ្ញា លោក Li Ka-shing បាននិយាយតាមរយៈអ្នកនាំពាក្យថាលោកមានការសោកស្តាយប្រសិនបើការអត្ថាធិប្បាយពីដំបូងរបស់គាត់ត្រូវបានគេយល់ច្រឡំ ប៉ុន្តែថាគាត់ស៊ាំទៅហើយចំពោះ "ការចោទប្រកាន់គ្មានមូលដ្ឋាន"។

អ្នកនាំពាក្យរបស់លោកបាននិយាយថាលោក Li Ka-shing នឹងមិនទទួលយកនូវអំពើហិង្សាឬឥរិយាបថណាមួយដែលប្រឆាំងនឹងច្បាប់នោះទេ ហើយលោកសង្ឃឹមថាភាគីទាំងអស់អាចរកឱកាសសម្រាប់ការសន្ទនាជំនួសឱ្យការញុះញង់ឱ្យមានជម្លោះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab