លោកត្រាំអះអាងថាកូនប្រុសរបស់ Bin Laden ត្រូវទាហានអាមេរិកសម្លាប់ មុនពេលឡើងស្នងតំណែងឪពុក

ប្រធានាធិបតីលោកត្រាំបានអះអាង Hamza Bin Laden កូនរបស់ស្ថាបនិកក្រុមឧទ្ទាមអាល់កៃដាលោក Osama Bin Laden ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការអាមេរិកមួយ។

កាលពីខែមុនសារព័ត៌មានអាមេរិកដកស្រង់សម្ដីមន្ត្រីស៊ើបការណ៍អាមេរិកថា គាត់ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាសមួយ។

គាត់ត្រូវបានអាមេរិកចាត់ទុកជាផ្លូវការថាជាភេរវករពិភពលោកកាលពី ២ ឆ្នាំមុន។

គាត់ត្រូវបានគេមើលឃើញជាទូទៅថាជា អ្នកស្នងរបស់ឪពុកខ្លួន។ ដោយគិតថាមានអាយុប្រហែល ៣០ ឆ្នាំ គាត់បានផ្ញើការអំពាវនាវឱ្យមានការវាយប្រហារទៅលើសហរដ្ឋអាមេរិកនិងប្រទេសដទៃទៀត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab