បង្គន់មាសតាំងសង្ហារពេកត្រូវចោរលួចបាត់ហើយ សូម្បីតាំងក្នុងវាំងអស់គ្លេសក៏លួចបានសម្រេចដែរសាហាវមែន!

បង្គន់មាស១៨ការ៉ាត់មួយ ត្រូវបានចោរលួចនៅក្នុងការលបចូលនៅពេលរាត្រីមួយនៅឯដំណាក់រាជវង្សអង់គ្លេស Blenheim Palace។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីថ្ងៃសៅរ៍ម្សិលមិញ។

ក្រុមមន្រ្តីប៉ូលិសបាននិយាយថា ក្រុមចោរបានទម្លុះចូលទៅក្នុងដំណាក់នៅឯតំបន់ Oxfordshire មួយនេះនៅឯអំឡុងម៉ោង ៤និង៥០នាទីព្រឹកនៅអង់គ្លេស ហើយបានលួចយកបង្គន់មាសមួយនេះទៅ។ 

បង្គន់មាសដែលត្រូវបានអនុញ្ញាតឱ្យអ្នកទៅទស្សនាអង្គុយលេងមិនគិតលុយនេះ បានបាត់ពីទីតាំងរបស់វា ប៉ុន្តែបុរសចំណាស់វ័យ ៦៦ ឆ្នាំមួយរូប ត្រូវបានចាប់ខ្លួន។

វាជាផ្នែកនៃការតាំងពិព័រណ៍មួយដោយវិចិត្រករជនជាតិអ៊ីតាលីលោក Maurizio Cattelan ដែលបានបើកដំណើរការកាលពីថ្ងៃព្រហស្បតិ៍។

រាជដំណាក់អង់គ្លេសក្នុងសតវត្សរ៍ទី១៨មួយនេះ គឺជាតំបន់បេតិកភណ្ឌពិភពលោក និងជាស្រុកកំណើតរបស់នាយករដ្ឋមន្រ្តីអង់គ្លេសដ៏ល្បីល្បាញរបស់អង់គ្លេសលោក Sir Winston Churchill។ បច្ចុប្បន្នដំណាក់នេះត្រូវបានបិទទ្វារ ខណៈការស៊ើបអង្កេតនៅតែបន្ត៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab