ចាប់បាន «ប្រែត» ២នាក់លួចទូរស័ព្ទ និងកាបូបលុយពុទ្ធបរិស័ទទៅកាន់បិណ្ឌទីមួយ

កណ្តាល​ ៖​ ជនសង្ស័យជាស្ត្រី២នាក់ដែលអ្នកផងហៅថា«ប្រែត»បានធ្វើសកម្មភាពលួចទូរស័ព្ទនិងកាបូបលុយពុទ្ធបរិស័ទទៅកាន់បិណ្ឌទីមួយ​ នៅចំណុចវត្តកៀនស្វាយក្រៅភូមិភូមិធំ ឃុំ​ភូមិធំ​ ស្រុកកៀនស្វាយ ខេត្ត​កណ្ដាល​ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅ​ថ្ងៃ​ទី១៤ កញ្ញា ២០១៩​ វេលា​ម៉ោង​ ១០ និង៣០​នាទី​។ 

ប៉ូលិសនិយាយថា​ ជនរងគ្រោះ​ ៣នាក់រួមមាន​ ១-ឈ្មោះ ញឹក ដេវ៉ារនី ភេទ​ស្រី អាយុ​១៧ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​កាត់ដេរ មាន​ទី​លំនៅ​ភូមិ​ ឃុំកើតហេតុ, ២-ឈ្មោះ ​នៅ ភក្តី ភេទ​ស្រី​ អាយុ​១៤ឆ្នាំជនជាតិ​ ខ្មែរ​ មុខរបរ​សិស្ស មាន​ទី​លំនៅ​ភូមិ​ឃុំកើតហេតុ​ និង៣-ឈ្មោះ សុខ មុន្នីនេត ភេទស្រី អាយុ២២ឆ្នាំ ជនជាតិខ្មែរមុខរបរបុគ្គលិកក្រុមហ៊ុន មានទីលំនៅ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ។ សម្ភារៈបាត់បង់ទូរស័ព្ទ iPhone6plus ១គ្រឿងរបស់ឈ្មោះនៅ ភក្តី, ទូរស័ព្ទ sumsung galaxy G2plus ១គ្រឿងរបស់ឈ្មោះ ញឹក ដេវ៉ារនី និងកាបូបដាក់ប្រាក់របស់ឈ្មោះ សុខ មុន្នីនេត (រកឃើញវិញ​)។

ចំណែកជនសង្ស័យ​២នាក់​រួមមាន​ ១-ឈ្មោះ ​អ៊ុក ចាន់ណា ភេទ​ស្រីអាយុ​២៨ឆ្នាំ​ ជនជាតិ​ ខ្មែរ​ មុខរបរ​ មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅសង្កាត់បឹងកក់២ ខណ្ឌទួលគោក (ឃាត់​ខ្លួន​)​ និង២-ឈ្មោះ យឿន ស្រីពេជ្រ ភេទ​ស្រី អាយុ២៦ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិត​ប្រាកដ​ មាន​ទី​លំនៅទួលពង្រ ឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ស្នាក់នៅផ្ទះជួលភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តា
ល មានផ្ទៃពោះ០៨ខែ (ឃាត់​ខ្លួន​)​។ 

​វត្ថុ​តាង​ចាប់​យក​ ទូរស័ព្ទដៃម៉ាក oppoA3s ពណ៌ខ្មៅ០១គ្រឿងរបស់ឈ្មោះយឿន ស្រីពេជ្រ, ទូរសព្ទ័ដៃម៉ា oppoA3s ពណ៌ក្រហម០១គ្រឿងរបស់ឈ្មោះ អ៊ុក ចាន់ណា, កាបូបស្ពាយពណ៌ត្រួយចេក និងកាបូបដៃពណ៌ខ្មៅ  របស់ឈ្មោះ យឿន ស្រីពេជ្រ, កាបូបស្ពាយម៉ាក CG ពណ៌ខ្មៅ និងកាបូបដៃពណ៌ខ្មៅ  របស់ឈ្មោះ អ៊ុក ចាន់ណា និងកន្សែងបង់ក ពណ៌សមានរូបផ្កាពណ៌ផ្កាឈូកចំនួន០១។

ប៉ូលិសបន្តថា​ ដំបូងជនរងគ្រោះបានមកធ្វើបុណ្យកាន់បិណ្ឌទី១នៅវត្តកៀនស្វាយក្រៅ។ ពេលនោះជនរងគ្រោះឈ្មោះ ញឹក ដេវ៉ារនី បានមកប្រាប់ឈ្មោះ ស្រេង គុណនាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ឃុំកើតហេតុ មុខរបរបើកបររថយន្ត (ជាអ្នកមើលការខុសត្រូវភ្ញៀវមកវត្ត) ថាខ្លួន បានបាត់ទូរស័ព្ទ០១គ្រឿងម៉ាក sumsung ពេលនោះឈ្មោះ ស្រេង គុណនាង បានយកទូរស័ព្ទរបស់ខ្លួនតេទៅលេខទូរស័ព្ទជនរងគ្រោះ  តែតេមិនចូលរួចក៏ឃ្លាំចាំមើលមុខសញ្ញា។ 

បន្ទាប់មកបានឃើញជនសង្ស័យឈ្មោះ យឿន ស្រីពេជ្រ កំពុងកាន់ស្លាដក និងជនសង្ស័យឈ្មោះ អ៊ុក ចាន់ណា បានធ្វើសកម្មភាពយកកន្សែងបង់កបោះទៅលើកាបូបស្ពាយក្រោយរបស់ជនរងគ្រោះឈ្មោះ សុខ មុន្នីនេត រួចដើរមកក្បែរជនរងគ្រោះលូកយកកាបូបដាក់លុយរបស់ជនរងគ្រោះ (សុខ មុន្នីនេត)។ ដោយឃើញកាបូបស្ពាយរបស់ជនរងគ្រោះចំហ​ ស្រេង គុណនាង បានទៅសួរជនរងគ្រោះថា "មានបាត់អីអត់"។ 

ពេលនោះជនរងគ្រោះមើលកាបូបរួចឆ្លើយថាបាត់កាបូបលុយ  ភ្លាមនោះឈ្មោះ ស្រេង គុណនាង បានឃាត់ជនសង្ស័យទាំងពីរនាក់ពេលឃាត់នោះឈ្មោះ យឿន ស្រីពេជ្រ បានទម្លាក់កាបូបលុយជនរងគ្រោះមកលើឥដ្ឋការ៉ូ​។ បន្ទាប់មកឈ្មោះស្រេង គុណនាង បានប្រគល់ជនសង្ស័យទាំងពីរនាក់ឱ្យកម្លាំងប្រជាការពារ និងរាយការណ៍មកកម្លាំងប៉ុស្តិ៍រដ្ឋបាលភូមិធំ មកទទួលជនសង្ស័យមកប៉ុស្តិ៍ដើម្បីសួរនាំ។ 

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានប្រព្រឹត្តដូចខាងលើប្រាកដមែន។ ជនសង្ស័យរួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋាន ដើម្បីបន្តចាត់ការតាមនីតិវិធី៕


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab