សរីរាង្គសំខាន់បំផុតដែលបន្សុទ្ធរាងកាយរបស់យើងគឺតម្រងនោម។ តម្រងនោមជួយយើងបណ្តេញជាតិពុល និងជាតិអំបិលដែលលើសចេញពីរាងកាយ។ ប៉ុន្តែយើងគួរសម្អាតវាយូរៗម្តង ប្រសិនបើយើងចង់ឱ្យវាបំពេញមុខងារល្អប្រសើរ។
បន្ទាប់ពីរយៈពេលរាប់ខែរាប់ឆ្នាំជាតិអំបិលនិងជាតិពុលបានប្រមូលផ្តុំក្នុងតម្រងនោម ដូច្នេះពួកវាត្រូវតែសម្អាតចេញពីតម្រងនោមដើម្បីចៀសវាងការខូចតម្រងនោមដោយប្រការណាមួយ។
* សូមយកស្លឹកជីរវ៉ាន់ស៊ុយលាងទឹកហើយមួយក្តាប់ ហើយហាន់វាឱ្យល្អិត។ រួចហើយដាក់វានៅក្នុងកូនឆ្នាំង បន្ទាប់មកចាក់ទឹកឱ្យល្មមមួយលិចស្លឹកជីរវ៉ាន់ស៊ុយទាំងនោះ។ បន្ទាប់មកទៀតយកទៅដាំឱ្យពុះ ក្រោយពុះរួច ត្រូវបើកភ្លើងតិចៗឱ្យវាពុះរ៉ុយៗបន្ថែម ១០ នាទីទៀត។
* ដកកូនឆ្នាំងចេញពីចង្ក្រាន ហើយទុកឱ្យត្រជាក់ (កូនឆ្នាំងគួរបិទគម្របឱ្យជិត)។ ស្រឹតយកតែទឹករបស់វា រួចយកទៅក្លាសេក្នុងទូរទឹកកក។ ផឹកទឹកនេះ មួយកែវក្នុងមួយថ្ងៃ។
* លោកអ្នកនឹងកត់សម្គាល់ឃើញការផ្លាស់ប្តូរពេលបត់ជើងតូចបន្ទាប់ពីផឹកទឹកនេះបានពីរបីដង ព្រោះរាងកាយចាប់ផ្តើមបញ្ចេញរាល់ជាតិពុលដែលពូនផ្តុំរាប់ខែរាប់ឆ្នាំចេញពីរាងកាយ។
* ប៉ុន្តែប្រសិនបើលោកអ្នកគិតថាលោកអ្នកមានគ្រួសក្នុងតម្រងនោម សូមមេត្តាប្រុងប្រយ័ត្នបន្តិច។ ទឹកជីរវ៉ាន់ស៊ុយនេះនឹង "រុញ" គ្រួសទាំងនោះចេញជាហេតុបណ្តាលឱ្យមានការឈឺចាប់ ដូច្នេះលោកអ្នកប្រហែលជាត្រូវទៅជួបវេជ្ជបណ្ឌិត។
លោកអ្នកក៏គួរតែផឹករបស់រាវ (ទឹក, ទឹកផ្លែឈើ) រៀងរាល់ថ្ងៃផងដែរ ប្រសិនបើលោកអ្នកចង់ជួយឱ្យតម្រងនោមធ្វើការបានល្អ។
អាហារសម្អាតតម្រងនោមល្អៗមានដូចជា ប៉ោម ក្រូចពោធិ៍សាត់ ឪឡឹក។ អ្នកខ្លះជឿថា ប្រេងអូលីវក៏ជួយកម្ចាត់គ្រួសក្នុងតម្រងនោមដែរ។
ទោះយ៉ាងណា ទឹកជីរវ៉ាន់ស៊ុយនេះគឺជាឱសថធម្មជាតិសុវត្ថិភាព ១០០% ប៉ុន្តែត្រូវប្រាកថាមិនត្រូវផឹកវាអំឡុងពេលមានគភ៌នោះទេ ហើយបើចង់ផឹកត្រូវសួរយោបល់ពីវេជ្ជបណ្ឌិត។
ចុងក្រោយ បើខ្ជិលណាស់គួរផឹកវាឱ្យបានយ៉ាងតិច ២ ដងក្នុងមួយខែដើម្បីសម្អាតជាតិពុលចេញពីរាងកាយ។ វាក៏អស្ចារ្យក្នុងការបំបាត់ការឈឺចាប់ពេលមានរដូវផងដែរ៕
