ឃាត់បុរសជនជាតិព្នងម្នាក់ពាក់ព័ន្ធបាញ់សម្លាប់សត្វខ្ទីង និងប្រើប្រាស់កាំភ្លើងខុសច្បាប់

មណ្ឌលគិរី ៖ ជនសង្ស័យម្នាក់ ត្រូវបានមន្រ្តីឧទ្យានុរក្សដែនជម្រកសត្វព្រៃភ្នំព្រេច សហការជាមួយប៉ូលិសប៉ុស្តិ៍រដ្ឋបាលឃុំមេម៉ង់ ចាប់ឃាត់ខ្លួនបានភ្លាមៗ នៅចំណុចផ្ទះជនសង្ស័យ ឋិតក្នុងភូមិពូចារ ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ពាក់ព័ន្ធនឹងករណីបរបាញ់សត្វខ្ទីង ដោយខុសច្បាប់កាលពីពេលថ្មីៗនេះ។

សមត្ថកិច្ចនិយាយថា​ ជនសង្ស័យឈ្មោះ ចប់ ហាញ ភេទប្រុស ជាជនជាតិព្នង មានទីលំនៅបច្ចុប្បន្នភូមិពូងោល ឃុំមេម៉ង់ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី ជាឪពុកក្មេករបស់ជនដៃដល់ដែលបានរត់គេចខ្លួនបាត់។ វត្ថុតាងដែលដកហូតបានរួមមាន ១-អាវុធអាកាស្វ័យបត់ចំនួន០១ដើមនិងគ្រាប់ចំនួន០៩គ្រាប់, ២-សាច់សត្វខ្ទីងស្រស់ចំនួន៣០គីឡូក្រាម, ៣-សាច់ខ្ទីងចម្អិនឆ្អិនចំនួន០១ឆ្នាំង និង៤.អាវុធកែច្នៃ (កាំភ្លើងបាញ់ខ្យល់) ចំនួន២ដើម។ 

បច្ចុប្បន្នមន្រ្តីជំនាញបានសាកសួរជនសង្ស័យដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីហើយកំពុងស្វែងរកជនដៃដល់និងបក្ខពួកយកមកផ្តន្ទាទោសតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab