ឃាត់ខ្លួនបុរសម្នាក់តាមដីកាពីបទលួចមានស្ថានទម្ងន់ទោស

ភ្នំពេញ​ ៖​ ប៉ូលិសប៉ុស្តិ៍ព្រែកថ្មី បានចាប់ខ្លួនជនល្មើសម្នាក់នៅថ្ងៃទី១៤ កញ្ញា ឆ្នាំ២០១៩ ម៉ោង១១ និង៣០នាទី តាមដីកាពីបទលួចមានស្ថានទម្ងន់ទោស នៅចំណុចមុខដីឡូតិ៍គ្មានលេខ ផ្លូវលំ ភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។ 

ប៉ូលិសនិយាយថា​ ជនល្មើសឈ្មោះ គង់ នី ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។ 

ការចាប់ខ្លួនយោងតាមដីកាបង្គាប់ឱ្យចាប់ខ្លួនលេខ ៥៤៣ ដ.ច.ន ចុះថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០១៩ ចេញដោយលោក យី សុខវួច ចៅក្រមស៊ើបសួរ សាលាដំបូងរាជធានីភ្នំពេញ ពីបទលួច មានស្ថានទម្ងន់ទោស ប្រព្រឹត្តនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៩៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab