អាជ្ញាធរកោះរ៉ុងសន្លឹមបង្ខំឱ្យពលរដ្ឋបណ្តេញ«សត្វឆ្កែ»ចេញពីកោះឱ្យផុតរយៈពេល៣០ថ្ងៃ

ព្រះសីហនុ​ ៖​ ថ្មីៗនេះលោកចៅសង្កាត់កោះរ៉ុងសន្លឹមបានចេញលិខិតជម្រាបមកបងប្អូនប្រជាពលរដ្ឋ ដែលបានចិញ្ចឹមសត្វឆ្កែ នៅភូមិកោះតូច និងធំកោះរុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹមក្រុងកោះរ៉ុងបានការចិញ្ចឹមសត្វឆ្កែនៅលើកោះនោះ​ ចេញឱ្យអស់ក្នុងរយៈពេល៣០ថ្ងៃ​ (គិតពីថ្ងៃទី២កញ្ញា ដល់ទី១តុលា ឆ្នាំ២០១៩)។ 

លោក ឈឺម​ ចន្ថា​ ចៅសង្កាត់កោះរ៉ុងសន្លឹមបានចេញលិខិតជូនដំណឹងដោយ​យោងទៅតាមកិច្ចប្រជុំសាមញ្ញរបស់ក្រុមប្រឹក្សា សង្កាត់ប្រចាំខែសីហា និងយោងតាមការឯកភាពពីលោកអភិបាលក្រុងកន្លងមក​ លោកចៅសង្កាត់បានបញ្ជាក់ក្នុងកម្មវត្ថុ និងយោងខាងលើរដ្ឋបាលសង្កាត់កោះរ៉ុងសន្លឹម សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិកោះតូច និងភូមិកោះរុងសន្លឹម សង្កាត់កោះរ៉ុងសន្លឹម​ ក្រុងកោះរ៉ុង​ ខេត្តព្រះសីហនុ ឱ្យបានជ្រាបថា «កន្លងមករដ្ឋបាលសង្កាត់បានពិនិត្យឃើញថា បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចររងគ្រោះដោយសារសត្វឆ្កែខាំជាច្រើនលើកច្រើនសារ និងដើម្បីចូលរួមរក្សាសណ្តាប់ធ្នាប់របៀបរៀបរយអនាម័យបរិស្ថានរក្សាសោភ័ណភាពឆ្នេរជាពិសេស ដើម្បីការពារសុវត្ថិភាពសន្តិសុខជូនភ្ញៀវជាតិ និងអន្តរជាតិដែលមកកម្សាន្តនៅភូមិកោះតូច និងភូមិកោះរុងសន្លឹមយើងនេះ »

លិខិតជូនដំណឹងដដែលចុះថ្ងៃទី២ កញ្ញា ឆ្នាំ២០១៩ បានបន្តថា សូមបងប្អូនជាពលរដ្ឋទាំងអស់ត្រូវយកឆ្កែចិញ្ចឹមរបស់ខ្លួនចេញពីទីតាំងភូមិកោះតូច ភូមិកោះរុងសន្លឹម ដោយទុករយៈពេល ៣០ថ្ងៃគិតចាប់ពីថ្ងៃជូនដំណឹងនេះទៅ។ ក្នុងករណីបងប្អូនប្រជាពលរដ្ឋមិនអនុវត្តតាមសេចក្តីជូនដំណឹងខាងលើនេះទេដល់ថ្ងៃកំណត់រដ្ឋបាលសង្កាត់ និងចាត់វិធានការចាប់យកសត្វឆ្កែបងប្អូនដោយគ្មានការតវ៉ាឬទាមទារអ្វីឡើយ។ ទទួលបានសេចក្តីជូនដំណឹងនេះរដ្ឋបាលសង្កាត់មានសង្ឃឹម និងជឿជាក់ថាបងប្អូនប្រជាពលរដ្ឋទាំងអស់ដឹងអនុវត្តដោយស្មារតីទទួលខុសត្រូវខ្ពស់។

ជុំវិញវិធានការរបស់លោកចៅសង្កាត់ខាងលើនេះ​ មានបងប្អូនប្រជាពលរដ្ឋជាច្រើនបានប្រតិកម្មមិនគាំទ្រចំណាត់ការលោកចៅសង្កាត់ឡើយ​ ហើយថាឆ្កែពួកគេឆ្លាត​ ឆ្កែពួកគេតែងតែទទួលស្វាគមន៍ភ្ញៀវទេសចរណ៍។ ពួកគាត់បានសំណូមពរដល់អាជ្ញាធរគួររកដំណោះស្រាយណាឱ្យគ្រាន់បើជាងនេះ​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab