ស្ងាត់ៗ ណាខុន បើកហាងលក់ភេជ្ជៈតំលៃជាង៣០ម៉ឺនដុល្លារ

    ភ្នំពេញ-មិនធម្មតា តារាសម្តែងប្រុស ណាខុន ធ្លាយដំណឹងថាកំពុងបើកហាងស្រាមួយនៅតាមបណ្តោយផ្លូវត្រសក់ផ្អែម ជាប់ជាមួយធនាគារ ABA នូវទឹកប្រាក់ប្រមាណ ជិត៣០ម៉ឺនដុល្លារ។ នេះបើយោងតាមហ្វេសប៊ុកផេកផ្លូវការ របស់ណាខុន ដែលបានបង្ហាញថា ថ្ងៃនេះ តារាសម្តែងរូបសង្ហារ កំពុងតែអុជធូបបួសសួងសុំលាភជ័យ ថ្ងៃសិរីសួស្តីបើកហាងថ្មី ឈ្មោះថា «ផ្សារភេសជ្ជៈ» ។  

    «ផ្សារភេសជ្ជៈ» ដែលគេដឹងច្បាស់ថា ជារបស់តារាសម្តែង ណាខុន ដែលចំណាយដើមទុនខ្ទង់សែនដុល្លារ ដូច្នេះ ត្រូវបាន ណាខុន ឆ្លើយឆ្លងតាមសារអេឡិចត្រូនិកថា ខ្លួនពិតជាបានបើកហាងពិតមែន ប៉ុន្តែមិនមែនមានតែរូបគេម្នាក់ឯងទេ ហាងស្រា ដែលលក់សុទ្ធតែស្រាមកពីបរទេសដែលមានគុណភាពខ្ពស់ គឺត្រូវចំណាយដើមទុនច្រើន អីចឹងណាខុន បញ្ជាក់ថា រូបគេមិនមានលទ្ធភាពចំណាយដើមទុនតែម្នាក់ឯងទេ គឺចូលហ៊ុនគ្នាជាមួយមិត្តភ័ក្រ។ 

    ណាខុន បន្ថែមថា «ផ្សារភេសជ្ជៈ» មិនត្រឹមតែមានលក់ស្រាដែលមានគុណភាពខ្ពស់ទេ គឺមានលក់ភេសជ្ជៈគ្រប់មុខតម្រូវតាម ចិត្តអតិថិជនជាច្រើនរូប។ លោក ថា​ ចាប់ពីថ្ងៃបើកសម្ពោធនេះ ហាង «ផ្សារភេសជ្ជៈ» ក៏មានបញ្ចុះតំលៃ ១៥ ភាគរយ រាល់ភេសជ្ជៈគ្រប់មុខដែលអតិថិជនបានជាវ ពីហាង «ផ្សារភេសជ្ជៈ» ផងដែរ៕  

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab