លោកអ្នកដឹងទេថាទឹកសាប៊ូអាចសម្លាប់សត្វកន្លាត និងសត្វល្អិតផ្សេងទៀត? នេះគឺជាវិធីងាយស្រួលបំផុតដើម្បីសម្លាប់កន្លាត។ លោកអ្នកគួរលាយទឹកសាប៊ូធម្មតាក្នុងកម្រិតពពុះល្មមមួយដាក់ក្នុងដបដែលអាចបាញ់ទឹកបាន។ លោកអ្នកអាចបាញ់វាលើសត្វកន្លាតដោយផ្ទាល់។ ទឹកសាប៊ូតែ ២ ឬ ៣ ដំណក់អាចសម្លាប់សត្វកន្លាតបាន។ ត្រូវប្រាកដថា លោកអ្នកបាញ់ទឹកសាប៊ូចំក្បាល និងពោះផ្នែកខាងក្រោមរបស់វា។ ពោះរបស់កន្លាតគឺចំណុចខ្សោយបំផុតដែលឆាប់ធ្វើឱ្យវាងាប់។ ពេលបាញ់ទឹកសាប៊ូដាក់វាហើយ វានឹងរត់ ប៉ុន្តែក្រោយមកបន្តិចវានឹងឈប់រត់ហើយងាប់តែម្តង។
- ទឹកសាប៊ូអាចសម្លាប់កន្លាតបានដោយសារវាបង្កើតពពុះស្តើងមួយរាំងខ្ទប់រន្ធដង្ហើមរបស់វា ហេតុនេះហើយវានឹងស្ទះខ្យល់ដាច់ដង្ហើមងាប់។
- ត្រូវយកកន្លាតបោះចោល ដោយសារកន្លាតខ្លះបានត្រឹមតែសន្លប់ប៉ុណ្ណោះ ដោយសារបាញ់ទឹកសាប៊ូមិនចំទីតាំងសំខាន់របស់វា៕
