បុរសម្នាក់បានដើរឆ្លងផ្លូវទាំងភ្លើងចរាចរណ៍ពណ៌ក្រហម ប៉ុន្ដែភាពអាម៉ាស់បានកើតឡើងដោយនឹកស្មានមិនដល់ ពេលឆ្កែមួយដើរមកដល់

សុនខមួយក្បាលក្នុងប្រទេសចិនកំពុងធ្វើឱ្យអ្នកលេងអ៊ីនធឺណេតរំភើបសម្រាប់ការគោរពច្បាប់ចរាចរណ៍បានត្រឹមត្រូវ ខណៈបុរសម្នាក់អន់ជាងសុនខមួយក្បាលទៅទៀត ដោយដើរឆ្លងផ្លូវទាំងភ្លើងក្រហមបណ្ដាលឱ្យរថយន្តមួយគ្រឿងបុកប៉ើង។

ឧបទ្ទវហេតុនេះបានកើតឡើងកាលពីថ្ងៃទី ៧ កញ្ញា ក្នុងខេត្ត Jiangsu ។ ក្នុងវីដេអូនោះយើងអាចមើលឃើញបុរសម្នាក់កំពុងឆ្លងផ្លូវទាំងកណ្ដាលថ្ងៃចែស មុនពេលរថយន្តមួយគ្រឿងមកដល់បុកគាត់។

បុរសនោះត្រូវបានគេស្គាល់ឈ្មោះថា Wang បានឆ្លងផ្លូវទាំងសញ្ញាចរាចរណ៍ពណ៌ក្រហម។ ឧបទ្ទវហេតុនោះបានទាក់ទាញចំណាប់អារម្មណ៍សុនខមួយក្បាលដែលនៅផ្លូវម្ខាងទៀត។ សុនខនោះបានរងចាំម៉ូតូឆ្លងកាត់អស់ដោយមើលឆ្វេងស្ដាំ ទើបសម្រេចឆ្លងផ្លូវដោយសុវត្ថិភាព៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab