មានឧបករណ៍ច្នៃសម្រាប់កាច់កម៉ូតូ​ គាស់ផ្ទះដាក់តាមរ៉ឺម៉កជិះធ្វើសកម្មភាពត្រូវប៉ូលិសទប់ស្កាត់មុន

ភ្នំពេញ​ ៖​ ជនសង្ស័យ៣នាក់ត្រូវបានប៉ូលិសប៉ុស្តិ៍វាលស្បូវឃាត់ខ្លួនពីបទ ប៉ុនប៉ងលួចទ្រព្យសម្បត្តិ និងកាន់កាប់អាវុធខុសច្បាប់ (ដាវ) នៅមុខផ្ទះគ្មានលេខ ផ្លូវជាតិលេខ១ ភូមិវាលស្បូវ សង្កាត់ វាលស្បូវ ខណ្ឌច្បារអំពៅ នៅថ្ងៃទី ១៦កញ្ញាឆ្នាំ២០១៩វេលាម៉ោង៣និង៣០នាទីទៀបភ្លឺ។

ប៉ូលិសនិយាយថា​ជនសង្ស័យ៣នាក់រួមមាន​ ១-ឈ្មោះផូ សាងីម ភេទប្រុស អាយុ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ,២-ឈ្មោះកែវ ភក្តី ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើនិង៣-ឈ្មោះ វង្ស វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់។ជនសង្ស័យ៣នាក់ ស្នាក់នៅភូមិដើមស្លែង សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ។

ប៉ូលិសបន្តថា​ នៅថ្ងៃទី១៦កញ្ញាឆ្នាំ២០១៩ ម៉ោង៣និង៣០នាទីទៀបភ្លឺ ប៉ូលិសប៉ុស្តិ៍វាលស្បូវ បានល្បាតក្នុងមូលដ្ឋាន ពេលមកដល់ចំណុចកើតហេតុ ក៏ឃើញជនសង្ស័យ៣នាក់ខាងលើជិះម៉ូតូសណ្តោងរ៉ឺម៉កម៉ាកសេ១០០កូរ៉េពណ៌ក្រហម(ម៉ូតូចាស់) រកលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ។ 
ពេលនោះសមត្ថកិច្ចក៏បានឃាត់ត្រួតពិនិត្យរកឃើញដាវ០១ដើម, ទួណឺវីស០៣, ដង្កាប់០១, ដែកឆាប០១, កន្រ្តៃ០១, ដែកចុងស្រួចសម្រាប់ឆ្កឹះសោ០៤, កូនពិល០១ និងកូនកាំបិត០១ ដែលពួកជនសង្ស័យលាក់ក្នុងរ៉ឺម៉ក់ម៉ូតូ។

ជនសង្ស័យទាំង០៣នាក់រួមនឹងវត្ថុតាងបានបញ្ជូនមកអធិការដ្ឋានប៉ូលិសខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់៕

adverise with khmeread
tiger
Loading ad ...