ឃាត់បុរសម្នាក់ជាមួយថ្នាំញៀន១០កញ្ចប់នៅសង្កាត់ស្ទឹងមានជ័យទី២

ភ្នំពេញ​ ៖ កម្លាំងប៉ូលិសប៉ុស្តិ៍​រដ្ឋបាលស្ទឹងមានជ័យទី២ បានធ្វើការល្បាតពួនស្ទាក់នៅក្នុងមូលដ្ឋាន ហើយពេលមកដល់​ចំណុចកន្លែងចាក់សម្រាមចាស់ ផ្លូវលំ  ភូមិឫស្សី៣  សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ ក៏បានឃាត់​ខ្លួន​ជនសង្ស័យ​ម្នាក់ ពីបទជួញដូរដោយ​ខុស​ច្បាប់​នូវ​សារ​ធាតុ​ញៀន​ នាថ្ងៃទី១៥ខែកញ្ញា ឆ្នាំ​២០១៩ វេលា​ម៉ោង​១និង៣០នាទីរសៀល។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ លី ពិត ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបររើសអេតចាយ ស្នាក់នៅផ្ទះជួល ផ្លូវ​លំ  ភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ។វត្ថុតាងដកហូតមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀន ចំនួន១០កញ្ចប់ថង់តូច   ដែកកេះចំនួន១ និងថង់សម្រាប់វេចខ្ចប់ថ្នាំញៀន១ចំនួន។

បច្ចុប្បន្ន​​ជន​សង្ស័យឈ្មោះ លី ពិត  ឃាត់​ខ្លួននៅ​អធិការដ្ឋានប៉ូលិស​ខណ្ឌមានជ័យ ដើម្បី​កសាង​​សំណុំ​រឿងចាត់តាមនីតិវិធី ៕

adverise with khmeread
tiger
Loading ad ...