បុរសម្នាក់មានសតិមិនល្អបានដុតផ្ទះឆេះមួយខ្នង,ខណៈម្ចាស់ផ្ទះទៅធ្វើកម្មករនៅកំពង់សោម

ស្ទឹងត្រែង ៖ មានករណីគ្រោះអគ្គិភ័យឆេះផ្ទះមួយខ្នង ស្ថិតនៅភូមិដំរីផុង ឃុំកោះសំពាយ ស្រុកសៀមបូក ខេត្តស្ទឹងត្រែងនៅវេលាម៉ោង១០និង១០នាទីយប់ ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩កន្លងទៅដោយសារតែបុរសម្នាក់មានសតិមិនល្អបានដុតផ្ទះឱ្យឆេះ។ 

ប៉ូលិសនិយាយថា​ ម្ចាស់ផ្ទះឈ្មោះ ជ័យ សុជាតិ ភេទប្រុស អាយុ៣៧ឆ្នាំ និងប្រពន្ធឈ្មោះ យុន សុខា អាយុ៣០ឆ្នាំ។ ផ្ទះដែលឆេះទំហំ៦ម៉ែត្រគុណនឹង៧ម៉ែត្រ សង់អំពីឈើប្រក់ស័ង្កសី ដោយប្តីប្រពន្ធខាងលើមិននៅផ្ទះទៅធ្វើកម្មករនៅខេត្តព្រះសីហនុ។

ចំពោះមូលហេតុនៃការឆេះនេះបណ្តាលមកពីប្អូនប្រុសខាងប្រពន្ធជាមនុស្សវិកលចរឹកដុតឱ្យឆេះ ។ ក្នុងនោះខូចខាតសម្ភារៈរួមមាន ទូរទស្សន៍១គ្រឿង ម៉ាស៊ីនកាណូត៥សេះកន្លះ១គ្រឿងនិងផ្ទះមួយខ្នងឆេះទាំងស្រុង​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab