ឃាត់បុរសម្នាក់ពីបទចោរកម្មនៅក្រុងកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ កម្លាំងប៉ូលិសក្រុងកំពង់ឆ្នាំង​បានឃាត់ខ្លួនជនសង្ស័យម្នាក់​នៅថ្ងៃទី១៥​ខែកញ្ញា​ឆ្នាំ២០១៩​ វេលាម៉ោង​៨និង៣០នាទី​យប់​ នៅចំណុចផ្ទះភូមិកំពង់ឆ្នាំង​ សង្កាត់កំពង់ឆ្នាំង​ ក្រុង-ខេត្តកំពង់ឆ្នាំង​ ។ 

ប៉ូលិសនិយាយថា​ ជនសង្ស័យឈ្មោះ​ ឈុំ សត្យា​ ភេទប្រុសអាយុ​ ២៣ឆ្នាំ នៅចំណុចផ្ទះភូមិទួលក្រឡាញ់​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង​ ខេត្តកំពង់ឆ្នាំង​ ពីបទ​លួច​លួចទូរស័ព្ទ​ និងធុងបាស់នៅចំណុចផ្ទះភូមិកំពង់ឆ្នាំង​ សង្កាត់កំពង់ឆ្នាំង​ ក្រុងកំពង់ឆ្នាំង កាលពីថ្ងៃទី១៤​ ខែកញ្ញា​ ឆ្នាំ២០១៩​ នៅម៉ោង​ ​៧​ និង៣០នាទីព្រឹក​ ​។​ 

បច្ចុប្បន្នជនសង្ស័យបាននិងកំពុងឃាត់ខ្លួននៅអធិការដ្ឋាន​ប៉ូលិសក្រុងកំពង់ឆ្នាំងដើម្បី កសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី​ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab