ធ្លាប់ជាប់គុកពីបទប្រើហិង្សា, មិនរាងចាលប្រើក្បាច់គុណនេះម្តងទៀតជាប់ខ្នោះ

កណ្ដាល​ ៖​ ប៉ូលិសស្រុកខ្សាច់កណ្ដាល បានឃាត់ខ្លួនជនសង្ស័យម្នាក់​ ក្នុងករណីហិង្សាដោយចេតនា បន្ទាប់ពីជនសង្ស័យរូបនេះ ទើបតែចេញពីពន្ធនាគារបាន២ខែ ហើយបានស្ទុះទៅវាយគេឯង ហើយដៃកាន់កណ្ដៀវបម្រុងកាប់មកលើសមត្ថកិច្ច ដែលករណីនេះកើតឡើងនៅវេលាម៉ោង៦និង៣០នាទីល្ងាចកាលថ្ងៃសៅរ៍ ទី១៥ ខែកញ្ញា ឆ្នាំ២០១៩ ភូមិក្រូចសើច ឃុំពុកឬស្សី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ។

ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ ថន វុទ្ធី ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិឃុំកើតហេតុ ។ ឯជនរងគ្រោះឈ្មោះ បៀន បូរ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករធ្វើផ្លូវ មាននទីលំនៅភូមិក្តុលក្រោម ឃុំទន្លុង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដកហូតវត្ថុតាង កណ្តៀវចំនួន១ ។

ប៉ូលិសបន្ដថា ដំបូងជនសង្ស័យបានដើរចេញពីផ្ទះរបស់ខ្លួនសំដៅមកកន្លែងកម្មករធ្វើផ្លូវ ស្នាក់នៅភូមិ-ឃុំ-កើតហេតុ ។ ខណៈទៅដល់ជនសង្ស័យបានគំរាមជនរងគ្រោះថា «ពួកអ្ហែងប្រយ័ត្នងាប់» ថារួចជនសង្ស័យក៏ដើរចេញទៅបាត់ទៅ ។ 

លុះបានមួយសន្ទុះក្រោយមក ជនសង្ស័យក៏ដើរត្រឡប់មកវិញម្ដងទៀត ដោយមានកាន់ដបស្រានៅក្នុងដៃផងដែរ ខណៈនោះជនសង្ស័យបានស្ទុះទៅវាយជនរងគ្រោះ តែជនរងគ្រោះឃើញទាន់ ក៏រត់គេចចេញ ហើយរត់ទៅប្តឹងប៉ូលិសប៉ុស្តិ៍ពុកឫស្សី ដើម្បីជួយអន្ដរាគមន៍ចាត់ការតាមច្បាប់ ។

បន្ទាប់ពីកម្លាំងប៉ូលិសប៉ុស្តិ៍បានចុះមកអន្តរាគមន៍ ខណៈជនសង្ស័យឃើញសមត្ថកិច្ចទៅដល់ ទាញកណ្តៀវស្ទុះមកកាប់សមត្ថកិច្ចប៉ុស្តិ៍ តែមិនត្រូវនោះទេ ហើយសមត្ថកិច្ចក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងដកហូតវត្ថុតាង រួចបញ្ជូនមកអធិការដ្ឋានប៉ូលិសស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab