ខណៈដែលទឹកក្ដៅឧណ្ហៗអាចធ្វើឲ្យអ្នកស្ងប់ចិត្តនិងអារម្មណ៍ ការងូតទឹកទឹកត្រជាក់ក៏អាចទទួលបានអត្ថប្រយោជន៍ច្រើនសម្រាប់រាងកាយនិងសុខភាពទូទៅរបស់អ្នកផងដែរ។
ខាងក្រោមនេះគឺជាហេតុផលទាំង ៧ យ៉ាងដែលអ្នកគួរតែងូតទឹកត្រជាក់៖
១. ជួយដល់សុខភាពសក់ និងស្បែក
ងូតទឹកត្រជាក់ជួយដល់ការរឹតបន្ដឹងគល់សក់ រន្ធញីស និងជួយដល់រក្សាសំណើមសក់ក្បាល។ នៅពេលដែលយើងងូតទឹកត្រជាក់ វាមានសមត្ថភាពរារាំងជាតិប្រេង ដែលអាចឲ្យសក់របស់អ្នករឹងមាំ និងស្រស់ចែងចាំង។
២. ចាប់ផ្តើមថ្ងៃនីមួយៗពោរពេញដោយភាពស្រស់ស្រាយនិងមានកម្លាំងកំហែង
ប្រសិនបើអ្នកកំពុងស្វែងរកការជំរុញថាមពលមួយ ដែលមិនអាចរកហេតុផលដើម្បីចាប់ផ្ដើមថ្ងៃធ្វើការនីមួយបាន សូមងូតទឹកត្រជាក់។ ជាមួយនឹងការបង្កើនថាមពល ទឹកត្រជាក់ជាមូលហេតុដែលធ្វើឲ្យអ្នកដកដង្ហើមបានវែង ដូច្នេះការដកដង្ហើមផ្ដល់អ្នកនូវអុកស៊ីសែន និងអត្រាជីពចរឡើងខ្ពស់ ជាហេតុធ្វើឱ្យការចាប់ផ្តើមថ្ងៃនីមួយៗស្រស់ស្រាយ។
៣. បញ្ចុះសម្ពាធឈាម
ទឹកត្រជាក់ជួយបង្កើនលំហូរឈាមទៅកាន់គ្រប់ផ្នែកនៃរាងកាយ។ វានៅជួយពង្រឹងប្រព័ន្ធភាពសុំា និងបើកសសៃអាកទែរនៅពាសពេញសារពាង្គកាយទៀតផង។ ងូតទឹកត្រជាក់ជាប្រចាំគឺជាផ្លូវដ៏ស្រស់បំព្រងមួយដើម្បីរក្សាបេះដូង និងសុខភាពប្រព័ន្ធភាពសុំា។
៤. កាត់បន្ថយកម្រិតស្ត្រេស៍
ការងូតទឹកត្រជាក់អាចជួយបន្ថយចុះនូវកម្រិតអាស៊ីតអ៊ុយរិច ខណៈកើនឡើងនូវសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការស្រាវជ្រាវរកឃើញថាងូតទឹកត្រជាក់មិនត្រឹមតែកាត់បន្ថយស្ត្រេស៍នោះទេ ប៉ុន្ដែវាជួយឲ្យប្រសើរឡើងនូវអារម្មណ៍រួមរបស់អ្នកនិងទប់ស្កាត់អារម្មណ៍អវិជ្ជមានថែមទៀតផង។
៥. រំងាប់ការឈឺចាប់នៃសាច់ដុំ និងជួយឲ្យវាប្រសើរឡើងវិញ
បន្ទាប់ពីរងការប៉ះទង្គិចអ្វីមួយ ការព្យាបាលដោយទឹកត្រជាក់ និងទឹកកកអាចជួយរំងាប់ភាពឈឺចាប់នៃសាច់ដុំ យ៉ាងរហ័សបំផុត។
៦. ជួយដុតជាតិខ្លាញ់ក្នុងខ្លួន
ងូតទឹកត្រជាក់អាចជួយក្នុងដំណើរការដុតជាតិខ្លាញ់ក្នុងរាងកាយបាន។ ជាតិខ្លាញ់នេះលេចមុខឡើងនៅលើរាងកាយ នៅពេលការរស់នៅពុំមានសុខភាពមិនល្អ និងបរិភោគអាហារដែលគ្មានប្រយោជន៍សុខភាព។ ដូច្នេះ ទឹកត្រជាក់អាចជួយបញ្ហានេះបាន។
៧. បង្កើនការរំលាយអាហារ
ការដុតរំលាយអាហារនឹងត្រូវបានបង្កើន នៅពេលលោកអ្នកឧស្សាហ៍ងូតទឹកត្រជាក់ ហើយវាក៏ជាមូលហេតុនាំទៅដល់ការស្រកទម្ងន់ដែរ៕
