លោក Steve Bruce: Roberto Firmino មានទម្រង់លេងស្រដៀងនិងអតីតកីឡាករឆ្នើម Eric Cantona

         គ្រូបង្វឹក​ជើង​ចាស់លោក​ Steve Bruce បានធ្វើការ​ប្រៀបធៀប​​ខណៈ​លោក​ពិចារណា​ពី​កីឡាករ​ជំនាន់ថ្មីនិង​កីឡាករ​ជើង​ចាស់​។ គ្រូបង្វឹក​ក្លឹប Newcastle រូប​នេះ​មាន​មូលហេតុ​ច្បាស់​លាស់ក្នុង​ការភ្ជាប់កីឡាករ​ Roberto Firmino របស់ក្លឹប Liverpool ទៅនឹង​អតីត​កីឡាករ Eric Cantona គឺជាអតីត​កីឡាករ​ឆ្នើម​នៅពេល​លេងឲ្យ​ក្លឹប​ Man Utd ​។

        សម្រាប់​ការប្រកួត​របស់​ក្រុម Liverpool កាលពីថ្ងៃអាទិត្យ​បើទោះបីជា Firmino ត្រូវបាន​ប្តូរ​ចូល​លេងនៅសល់​៣៧​នាទីចុងក្រោយក៏ដោយ ក៏ប៉ុន្តែ​កីឡាករ​រូបនេះធ្វើ​បាន​ល្អ​ និង​​តែងតែបង្កើត​ឱកាស​រកគ្រាប់បាល់ជានិច្ច។

        លោក Bruce បាននិយាយថា “​Firmino មានទម្រង់លេងស្រដៀង​នឹង​ Cantona នៅពេ​លនិយាយ​ដល់​តំបន់​ដែល​មាន​សភាពចង្អៀត​ ហើយ​គាត់មាន​ទេពកោលស្យ​ពីធម្មជាតិ​ ចំណុច​នេះគឺជារឿងពិបាក​សម្រាប់​ខ្សែការពារ។ ខ្ញុំមិនបាន​តាម​ដាន Firmino រៀងរាល់សប្តាហ៍ដូច Cantona ទេ ប៉ុន្តែ​ឆ្លងតាម​អ្វីដែល​ឃើញ​គាត់លេងនៅថ្ងៃនេះ និងអ្វីដែល​គាត់ធ្វើសម្រាប់ក្រុម Liverpool វាពិតជា​ល្អឥតខ្ចោះ។ ហើយ​​ Cantona ធ្លាប់​ផ្តល់ឲ្យ​យើងនូវ​អ្វីៗទាំងអស់នេះ”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab