Frank Lampard ទទូចឲ្យខ្សែប្រយុទ្ធ Tammy Abraham ខិតខំបន្ថែមទៀត

        គ្រូបង្វឹកក្រុម Chelsea លោក Frank Lampard ទទូច​ឲ្យ​កីឡាករ Tammy Abraham ​ប្រឹងប្រែងបន្តទៀត​ បន្ទាប់ពី​កីឡាកររូបនេះរកបាន​៣គ្រាប់​ ជួយ​ឲ្យ​ក្រុម​ Chelsea ​ឈ្នះ​ក្រុម Wolves ៥-២ ។

        Tammy​ នាំមុខ​គេនៅលើ​តារាងគ្រាប់បាល់ច្រើន​នៅ​ក្របខណ្ឌ​ PL​ ដោយ​រកបាន​៧​គ្រាប់​ ខណៈ៣គ្រាប់ចុងក្រោយនេះ​បាន​បន្ថែម​លើចំនួន​គ្រាប់​បាល់រកបាន​ក្នុងការបង្ហាញមុខ​​ពីរប្រកួត​កន្លងទៅ។

        កីឡាករ​វ័យ​២១​ឆ្នាំ​​រូបនេះ​ ដែល​ជាប់ជម្រើស​ជាតិ​ឈុត​ធំរបស់អង់គ្លេស​ពីរលើកកន្លងមកនេះ ​មិន​មែនជា​ផ្នែក​នៃ​ក្រុម​ជម្រើស​របស់​លោក Gareth Southgate សម្រាប់ការប្រកួត​នាពេល​ថ្មីៗនេះទេ។

        នៅពេលសួរនាំ​ពី​លទ្ធភាព​ Tammy សម្រាប់ក្រុមជម្រើស​ជាតិ​អង់គ្លេស​ក្នុងប្រកួត​បន្ទាប់ Lampard បាននិយាយថា “​របៀប​គាត់​បោះជំហានទៅមុខ ហើយច្បាស់ណាស់​គាត់នឹងធ្វើ​ឲ្យ​មានការចាប់អារម្មណ៍​។ ខ្ញុំហ៊ានប្រាប់​លោក Southgate ថា ត្រូវ​ធ្វើអ្វីនោះទេ ប៉ុន្តែ​ការរកបាន៧គ្រាប់ក្នុង​៣ប្រកួត​ និង​ជាកីឡាករ​រកបានគ្រាប់បាល់ច្រើនជាងគេនៅពេលនេះនិង​លេងប្រកប​ដោយគុណភាព គាត់គួរ​មាន​ឱកាស​បង្ហាញមុខ​គ្រប់ការ​ប្រកួត”។

Lampard បន្តថា “​របៀបរកគ្រាប់បាល់​បីគ្រាប់ខុសផ្សេងគ្នា​ វាពិតជាបង្ហាញថា អ្នក​ត្រូវការ​ Tammy។ ការរកបានក្នុង​ស្ថានភាពរញ៉េរញ៉ៃ ការតែតបញ្ចូល​ទី និង​ការទាត់​តាមបច្ចេកទេស”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab