គីមជុងអ៊ុន អញ្ជើញត្រាំធ្វើទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាង

ប្រភពជាច្រើនបាននិយាយថាលោកគីម ជុងអ៊ុនបានអញ្ជើញលោកដូណាល់ ត្រាំឱ្យមកបំពេញទស្សនកិច្ចនៅទីក្រុងព្យុងយ៉ាងនៅក្នុងលិខិតមួយដែលបង្ហាញពីឆន្ទៈរបស់លោកក្នុងការជួបជាមួយប្រធានាធិបតីអាមេរិក បន្ទាប់ពីកិច្ចពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរបានជាប់គាំង។ នេះយោងតាមកាសែត Daily Mail ផ្សាយកាលពីថ្ងៃចន្ទទី១៦កញ្ញា។

កាសែត​ Joongang Ilbo បានរាយការណ៍កាលពីថ្ងៃចន្ទទី១៦កញ្ញាដោយដកស្រង់សម្តីអ្នកការទូតមិនបញ្ចេញឈ្មោះថា ក្នុងលិខិតផ្ញើមកកាលពីចុងខែសីហា លោកគីមបានអញ្ជើញលោកត្រាំធ្វើទស្សនកិច្ចនៅរដ្ឋធានីរបស់កូរ៉េខាងជើង។

កាលពីដើមខែមុន លោកត្រាំបាននិយាយថា គាត់បានទទួលលិខិត "ដ៏ប្រពៃមួយ"  ពីលោកគីម ប៉ុន្តែមន្រ្តីអាមេរិកមិនបាននិយាយអ្វីអំពីលិខិតទីពីរនៅក្នុងខែសីហា​នោះទេ។

នៅចំពោះមុខលទ្ធភាពនៃកិច្ចប្រជុំលើកទី ៤ កូរ៉េខាងជើងកាលពីថ្ងៃចន្ទបានទាមទារឱ្យសហរដ្ឋអាមេរិកផ្តល់ការធានាសន្តិសុខជាលក្ខខណ្ឌនៃការបន្តកិច្ចចរចា។

មន្ត្រីជាន់ខ្ពស់មួយរូបមកពីក្រសួងការបរទេសកូរ៉េខាងជើងនិយាយកាលពីថ្ងៃចន្ទថា "ការពិភាក្សាអំពីការរំសាយអាវុធនុយក្លេអ៊ែរអាចធ្វើទៅបាននៅពេលណាដែលការគំរាមកំហែងនិងឧបសគ្គនានាដែលបង្កគ្រោះថ្នាក់ដល់ប្រព័ន្ធសន្តិសុខរបស់យើងនិងរារាំងដល់ការអភិវឌ្ឍរបស់យើង ត្រូវបានដកចេញឱ្យអស់សង្ស័យ"៕ 

adverise with khmeread
tiger
Loading ad ...